សមាគមកីឡាបាល់ទះវិសាខា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បាន​ចេញ​សេចក្ដីប្រកាស​ពីការ​ជ្រើស​រើសបេក្ខជនដែលមាននិស្ស័យ និងចាប់អារម្មណ៍ហ្វឹកហាត់ ក្នុង​ឈុត​យុវជន​ថ្នាល​អាយុ​១៧ឆ្នាំ​ (U17) ឈានទៅជាកីឡាករជម្រើសជាតិនាពេលអនាគត។

លក្ខខណ្ឌជ្រើសរើស

  • សញ្ញាតិខ្មែរ
  • ភេទប្រុស
  • អាយុចាប់ពី១៤ឆ្នាំ ដល់១៧ឆ្នាំ កម្ពស់ ១,៨៨ម៉ែត្រឡើង
  • មានក្រមសីលធម៌ កាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អប្រសើរ
  • មានឆន្ទៈស្រឡាញ់កីឡាបាល់ទះ

អត្ថប្រយោជន៍ទទួលបាន

  • ការហ្វឹកហាត់បែបបច្ចេកទេស
  • ទីតាំងស្នាក់នៅ
  • អាហារ
  • ប្រាក់ឧបត្ថម្ភ

ដូច​នេនះ ​ប្រសិន​បើអាណាព្យាបាល និងសាធារណជន ដែលនិយមចូលចិត្ត និង​ស្នេហា​វិស័យ​កីឡាបាល់ទះ សូម​ទាក់ទងដាក់ពាក្យនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែង បាត់ដំបង បន្ទាយ​មាន​ជ័យ និងខេត្តតាកែវ ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឬ​ទាក់​ទង​សាក​សួរព័ត៌​មាន​បន្ថែមតាមរយៈទូរសព្ទលេខ ០១១ ៩៨៨ ៨៨៧/០១២ ៦៥០ ៨៧៨។


សេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖

Share.