ឧត្តរមានជ័យ ៖ ភ្លៀងខ្យល់កន្ត្រាក់ កាច់បាក់រលំស្លាកផ្ទាំងប៉ាណូ កាត់ទទឹងផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែរាំងស្ទះ ចរាចរណ៍ឆ្លងកាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូល ភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

តាមអាជ្ញាធរបានឲ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ តំបន់ខាងលើមានធ្លាក់ភ្លៀង ខ្យល់កន្ត្រាក់បោកបក់ខ្លាំង ធ្វើឲ្យស្លាកផ្ទាំងប៉ាណូ នៅកាត់ទទឹងផ្លូវ កាច់បាក់រលំ តែមិនបង្កឲ្យគ្រោះដល់មនុស្ស ឬយានឆ្លងកាត់ គ្រាន់តែកកស្ទះចរាចរណ៍ ។

ហេតុការណ៍កើតហេតុភ្លាមៗ ត្រូវបានកម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច ចុះទៅកាត់រុះរើយកចេញ ដើម្បីឲ្យចរាចរណ៍បានឆ្លងកាត់ឡើងវិញ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.