សិល្បៈ​ជាតិ​៖​ ថ្មី​ៗ​នេះ​​ Kool​ Play​ បាន​បញ្ចេញ​វណ្ណកម្មថ្មីរបស់ខ្លួន ដោយបង្ហាញពីសកម្មភាព​ថត​ភាពយន្ត​ភាគ​ថ្មី​ដែល​មាន​ចំណងជើង​​ថា​ «​បេស​ដូង​ | My​ Croissant​ The​ Series​ » ជា​ប្រភេទ​រឿង​ BL​ ដែល​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​លោក​ ម៉ក់​ ឈុនលី​ និង​លោក​ Chris​ Pittara​ ។​

ភាពយន្ត​ភាគបែបយុវវ័យ​នេះ​ ត្រូវ​បាន​លើក​សាច់​រឿង​ពី​សេចក្ដី​ស្នេហារបស់​បុរសពីរ​នាក់​ បង្កើត​ឡើង​នៅក្នុងហាងអាហារមួយកន្លែង ជា​ចំណោទ​បញ្ហា​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​សាច់​រឿង​ប្រទាក់​ក្រឡា​គ្នា​ពី​ដើម​ដល់​ចប់​។​

យ៉ាង​ណាមិញ​​ គេ​បាន​ដឹង​ថា​ នេះ​គឺ​ជា​រឿង​ដំបូង​ហើយ​ដែល​តារា​សម្ដែង​ ម៉ក់​ ឈុនលី​ បាន​ប្ដូរ​អត្តចរិត​តួអង្គ​ ដោយ​ងាក​មក​ជា​តួ​ BL​  ហើយ​ស្រប​ពេល​ដែល​លោក​ទើប​តែ​ធំ​ពេញ​កំឡោះ​ពេញ​រូប​ពេញ​រាង​សង្ហា។​

សូម​ជម្រាប​ថា​ ម៉ក់​ ឈុនលី​ ត្រូវ​បាន​មហាជន​គ្រប់​គ្នា​ចង​ចាំ​ពី​លោក​ កាល​ដែល​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​រឿង​ “កូន​ពស់​កេង​កង​” ដែល​ជា​វណ្ណកម្ម​ដឹកនាំ​សម្ដែង​ដោយ​លោក​ ហ្វៃ​ សំអាង​ ហើយ​ពេល​នេះ ​ឈុនលី​ នៅ​មាន​វ័យ​ជា​កុមារា​ នៅ​ឡើយ​។​

គួរ​រំលឹក​ដែរ​ថា​ ម៉ក់​ ឈុនលី​ ផ្ដើម​ចូល​សិល្បៈ​ដំបូង​ចុង​​ឆ្នាំ​២០១៧​ ដោយ​ចៃដន្យ​បំផុត​ពេល​លេង Facebook នៅ​ពេល​ក្រុម​ហ៊ុន​មួយ​ ឃើញ​សម្រស់​និង​វ័យ​របស់ ​ម៉ក់ ឈុន​លី ​អាច​ថត​ស្ប៉ត​ពាណិជ្ជកម្ម​លក្ខណៈ​គ្រួសារ​បាន ​ក៏​ហៅ​ថត​តែ​ម្ដង។ ​ចាប់​ពី​ពេល​នោះ​មក ​ឈុនលី ប្ដូរមករស់នៅ​ទី​ក្រុង​ភ្នំពេញ ​និងមានឱកាស​បន្ត​បន្ទាប់​ក្នុងអាជីពសិល្បៈ៕​​

rbt
Share.