សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបំពាក់​ម៉ាស៊ីនទំនើប Videos Challenge System ដែល​ជា​បច្ចេក​វិទ្យា​ពីប្រទេស អ៊ីតាលី មាន​តម្លៃរាប់ម៉ឺនដុល្លារ ក្នុង​ការប្រកួតកីឡា​បាល់ទះ​រវាង​ក្រុម​ជម្រើស​ជាតិកម្ពុជា ទល់​និង​ក្រុម​បាល់ទះ​សានតុង ប្រទេស​ចិន ដើម្បី​ជំនួយ​ដល់​ការ​កាត់​សេចក្ដី​ដល់​អាជ្ញាកណ្ដាល ប្រកបដោយភាពសុក្រិត យុត្តិធម៌។

ជុំវិញ​ការ​ដាក់បំពាក់​ម៉ាស៊ីនទំនើប Videos Challenge System នៅក្នុង​ការ​ប្រកួត​នេះ​ដែរ លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់ទះ កម្ពុជា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖

គួរបញ្ជាក់ថា ជំនួបប្រកួតមិត្តភាពអន្តរជាតិក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាល បាន​យក​ឈ្នះ​ក្រុម​បាល់​ទះសានតុង ប្រទេសចិន​ ក្នុងលទ្ធផល ៣ទល់និង១ ក្នុងជំនួបជើងទី១ កាល​ពី​យប់​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ ខណ:ជំនួបជើងទី២ ប្រកួត​នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ល្ងាច​នេះ ចាប់​ពី​ម៉ោង ០៦:០០នាទីតទៅ ភ្ញៀវជាតិ និងអន្តរជាតិ អាចចូល​ទស្សនា​ដោយ​សេរី ទីតាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

Share.