ភ្នំពេញ ៖ ភ្លៀងខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ធ្វើឲ្យស្តង់លក់ដូរ ផលិតផល អុីវ៉ាន់ ដែលបោះទីតាំងនៅតាមមាត់ស្ទឹងសៀមរាប សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លក់ដូរនាឱកាសថ្ងៃចូលឆ្នាំ ប៉ើងរប៉ាត់រប៉ាយ រងខូចខាតអស់ជាច្រើន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ នៅក្នុងក្រុងសៀមរាប មានភ្លៀងខ្យល់បោកបក់យ៉ាងខ្លាំង ធ្វើឲ្យស្តង់ រោង កន្លែងលក់ដូរនៅតាមមាត់ស្ទឹង ទទួលរងខូវខូចខាត ប៉ើងបាក់បែកខ្ទេចខ្ទី ហើយនេះជាលើកទី២ហើយ ដែលគ្រោះធម្មជាតិ កើតមានឡើងនៅក្រុងសៀមរាប ។

ពលរដ្ឋបន្តទៀតថា កាលពីល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ ភ្លៀងខ្យល់កន្ត្រាក់ នៅក្រុងសៀមរាប រងប៉ះពាល់ បាក់រលំផ្លាំងប៉ាណូ ភ្លើងលម្អក្រុង សួន ស្តង់លក់ដូរ និងបង្កឲ្យគ្រោះគ្រោះដល់មនុស្ស ស្លាប់ម្នាក់ របួសម្នាក់ មកដល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ កើតគ្រោះធម្មជាតិជាលើកទី២ ភ្លៀងខ្យល់កន្ត្រាក់ បោកបក់បាក់រលំស្តង់លក់ដូរ នៅតាមមាត់ស្ទឹងអស់ជាច្រើន ខូវឭចខាតសម្ភារៈ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.