សិល្បៈជាតិ ៖ ថ្មីៗនេះ អ្នកនាង សឿនផាន ផាភួង ដែលត្រូវជាម្ដាយតារាសម្ដែងស្រី អាង សុជាតា បានបង្ហោះសារបញ្ជាក់ថា កូនស្រីអ្នកនាង មានជនមិនស្គាល់មុខទូរស័ព្ទមកគំរាមទារប្រាក់ ៦ម៉ឺនដុល្លារ និងគំរាមបង្ហោះរូបបកអាក្រាតថែមទៀតផង។

អ្នកនាង ផាភួង បានសរសេរសារទាំងស្រុង នៅថ្ងៃទី ៩ មេសា នេះថា ៖ «យី នៅសុខៗមានគេខលមកទាលុយ ថាអាង សុជាតា ជំពាក់លុយ6មុឺនដុល្លារ សំខាន់គម្រាមកូនខ្ញុំទៀតហា៎ បេីនិយាយពីសម្ដីវិញឈ្លេីយផុតលេខ សុំប្រាប់អោយច្បាស់ មានតែគេជំពាក់ អត់មានជំពាក់គេទេវេឺយ ចង់ផុសរូបយេឺង ដេីម្បីបំផ្លាញកិត្តិយស ទៅមិនរួចទេ ខ្ញុំពីរនាក់ម្ដាយកូនមិនដែលទៅប៉ះពាល់អ្នកណាឡេីយ កុំមកចង់បំបាក់ពួកខ្ញុំ 👎🏻 បងប្អូនក្នុងសិល្បះ ក្រៅសិល្បះស្គាល់ម្ដាយកូនខ្ញុំច្បាស់ណាស់🙏🏻» ៕

Share.