ត្បូងឃ្មុំ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១០២ខ្នង ទទួលរងប៉ះពាល់នូវគ្រោះធម្មជាតិ ខូចខាតបាក់រលំ ប៉ើងរបើកដំបូល កាលពីយប់ថ្ងៃទី០៧ ចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅឃុំចំនួន២ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

តាមរបាយការណ៍អាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១០២ខ្នង ស្មើនឹង១០២គ្រួសារ រងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ នៅស្រុកក្រូចឆ្មារ ក្នុងនោះ នៅភូមិឈូក ឃុំឈូក ចំនួន១៣ខ្នងផ្ទះ របើកដំបូល និងនៅភូមិជីនីក ឃុំជីនីក ចំនួន៨៩ខ្នងផ្ទះ ដួលរលំ០៥ខ្នងផ្ទះ, របើកដំបូល៨៤ខ្នងផ្ទះ ។

គ្រោះធម្មជាតិខាងលើ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឬសត្វនោះទេ ពោលខូចខាតតែផ្ទះសម្បែង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.