សិល្បៈជាតិ៖ មើលទៅការរៀបចំកម្មវិធីតែប្លែក កាន់តែមានកម្មវិធីច្រើន និងរឹតតែកាន់តែសប្បាយ ដោយសារតែព្រឹត្តិការណ៍ «ចូលឆ្នាំបន្ទាយឆ្មារ» កំពុងត្រៀមចាំទទួលពុកម៉ែបងប្អូនមកចូលរួមកម្សាន្តឱ្យគគ្រឹកគគ្រេង ចាប់ពីថ្ងៃទី ១៣- ១៤- ១៥- ១៦ ខែមេសា ឆ្នាំ ២០២៣នេះ។

ព្រឹត្តិការណ៍​ «ចូលឆ្នាំបន្ទាយឆ្មារ» មាននូវកម្មវិធីកម្សាន្តជាច្រើនដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្ដែងល្ខោនខោល ការប្រឡងបវរកញ្ញាវ័យចំណាស់ ការរាំសប្បាយនៅតំបន់ត្រជាក់ចិត្ត ការរាំសប្បាយរាំវង់ស្គរដៃ ការបណ្ដែតគោមទឹកនៅកសិន្ធប្រាសាទបន្ទាយឆ្មារ ការតាំងបង្ហាញពិព័រណ៍ផលិតផលទំនិញដ៏សម្បូរបែប និងមានការចូលរួមសម្ដែងបទចម្រៀង រាំកម្សាន្តជាមួយកំពូលតារាល្បីៗ និង DJ ល្បីៗថែមទៀតផង។

​ព្រឹត្តិការណ៍​ «ចូលឆ្នាំបន្ទាយឆ្មារ» គឺមានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយឆ្មារ ក្នុងឃុំបន្ទាយ​ឆ្មារ​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តោះកុំឱ្យខាតពេលយូរ យើងមកទស្សនាទិដ្ឋភាពរួមខ្លះពីទីតាំងរៀបចំ «ចូលឆ្នាំបន្ទាយឆ្មារ» ៖

Share.