Jane Toppan គឺជាគិលានុបដ្ឋាយិកាដែលបានសម្លាប់អ្នកជំងឺរបស់ខ្លួនយ៉ាងហោចណាស់ ១០០នាក់នៅចន្លោះឆ្នាំ 1880 និង 1901 នាងបានជាប់ឈ្មោះជាលានុបដ្ឋាយិកាឃាតកដែលបានសម្លាប់មនុស្សច្រើនបំផុតនៅក្នុងរដ្ឋ Massachusetts។

មុនមានឈ្មោះជា Jane Toppan នាងគឺជាក្មេងស្រីកំព្រាម្នាក់មានឈ្មោះថា Nora ដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាត្រូវគេបោះបង់នៅក្នុងទីក្រុង Boston។ នាងនិងក្មេងៗដទៃទៀត ត្រូវបានចិញ្ចឹមឱ្យធំធាត់ឡើងនៅក្នុងមណ្ឌុលកុមារកំព្រាមួយនេះ។ ក្រោយនាងត្រូវបានស្ត្រីមេម៉ាយម្នាក់ដែលមានឈ្មោះថា Ann Toppan ទទួលនាងយកទៅចិញ្ចឹមដូចជាកូនស្រីបង្កើត ហើយបានប្ដូរឈ្មោះរបស់នាងទៅជា Jane Toppan។ នាងបានរស់នៅជាមួយស្ត្រីមេម៉ាយរូបនេះ រហូតដល់គាត់បានស្លាប់បាត់បង់ជីវិត។

នៅពេលចម្រើនវ័យពេញរូបរាង Jane Toppan បានចូលសិក្សាផ្នែកគិលានុបដ្ឋាយិកា និងបានចូលបម្រើការងារហត្ថការនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Boston។ នាងជាគិលានុបដ្ឋាយិកាល្អម្នាក់ដែលមានទំនាក់ទំនងជិតស្និតជាមួយនឹងអ្នកជំងឺ។ រហូតដល់មានពេលខ្លះ មានបានធ្វើឯសារបន្លំអំពីស្ថានភាពអ្នកជំងឺ ក្នុងគោលបំណងមិនចង់ឱ្យអ្នកជំងឺចាកចេញពីមន្ទីរពទ្យ ឬនៅឆ្ងាយពីរូបនាងឡើយ។ ជីវិតនៅក្នុងមន្ទីរពេទ្យរបស់ Jane យូរៗទៅ បានធ្វើឱ្យនាងកើតអារម្មណ៍ស្អប់អ្នកជំងឺមនុស្សចាស់ ដែលក្នុងសតិអារម្មណ៍របស់នាងគិតថា ពួកគឺជាមនុស្សអត់ប្រយោជន៍។នៅពេលព្យាបាលឱ្យអ្នកជំងឺចាស់ទាំងនោះជាហើយ ពួកគេក៏គ្មានបានជួយអ្វីសង្គមទៀតឡើយ ដូច្នោះហើយពួកគេមិនសមមានជីវិតរស់នៅបន្តទៀតទេ។

នៅពេលជានិស្សិតចុះហត្ថការ Jane បានសម្លាប់អ្នកជំងឺចាស់ទាំងនោះ មិនក្រោម ១០ នាក់នោះទេ។ នាងបានសម្លាប់ជំងឺចាស់ៗដែលជាជនរងគ្រោះរបស់នាង តាមរយៈការចាក់សារធាតុអាភៀន និងសារធាតុពុលផ្សេងៗទៀត ចូលទៅក្នុងរាងកាយរបស់ពួកគេ ហើយនាងបានអង្គុយមើលពួកគេស្លាប់យ៉ាងវេទនាបន្តិចម្ដងៗ នៅនឹងមុខរបស់នាង។

ក្រោយបញ្ចប់ការសិក្សា Jane Toppan បានក្លាយជាគ្រូពេទ្យដែលបានមើលថែទាំអ្នកជំងឺពីគ្រួសារមួយទៅគ្រួសារមួយទៀត ដោយមិនមានអ្នកចាប់អារម្មណ៍ពីសកម្មភាពរបស់នាងឡើយ។ នាងគឺជាឃាតករលាក់មុខ និងចិត្តត្រជាក់បំផុត។ ជាញឹកញាប់ នាងបានចាក់ថ្នាំពុលសម្លាប់អ្នកជំងឺចាស់ៗដែលអ្នកបានមើលថែ បន្ទាប់មកក៏បានលួចទ្រព្យសម្បត្តិរបស់ពួកគេ។ Jane នាងបានសម្លាប់មនុស្សជុំវិញខ្លួនបន្ថែមទៀតដែលពួកគឺជា មិត្តភ័ក្ដរបស់នាង ក្រុមគ្រូពេទ្យ និងសាច់ញាតិដែលអ្នកស្គាល់ ហើយនាងគិតថា ពួកគេបានធ្វើឱ្យនាងមានអារម្មណ៍ទើសមុខ។

គិលានុបដ្ឋាយិកាឃាតករលាក់មុខម្នាក់នេះ មិនដែលត្រូវបានប៉ូលិសចាប់ខ្លួននោះទេ ព្រោះសកម្មភាពរបស់នាងគ្មានអ្វីត្រូវឱ្យគេសង្ស័យ។ លុះនាងបានចាក់ថ្នាំពុលចូលទៅរាងកាយអ្នកជំងឺម្នាក់រហូតដល់ស្លាប់ Jane បានក្លាយជាមុខសញ្ញាគោលដៅមួយដែលប៉ូលិសបានតាមស៊ើបអង្កេត។ នាងត្រូវបានចាប់ខ្លួននៅឆ្នាំ ១៩០២ ហើយបញ្ចូនទៅតុលាការ។

នាងបានសារភាពថា នាងបានសម្លាប់អ្នកជំងឺចំនួន ១០០ នាក់ ហើយរាល់ពេលដែលនាងសម្លាប់ពួកគេ នាងបានប្រលែងលេងជាមួយពួកគេនៅពេលដែលពួកគេកំពុងប្រកាច់ទៀតផង។ តុលាការបានកាត់ទោសនាងឱ្យជាប់ក្នុងមណ្ឌុលកុមារកំព្រាអស់មួយជីវិត។ ហើយរាល់ពេលដែលគេយកអាហារឱ្យនាងបរិភោគ នាងមិនហ៊ានញ៉ាំអាហារទាំងនោះទេ ព្រោះនាងខ្លាចត្រូវគេបំពុលដោយថ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានសរសេរពី Jane Toppan ថា គឺជា គិលានុបដ្ឋាយិកាឃាតកដែលឈ្លក់វង្វេងនឹងសេចក្តីស្លាប់ និងបានសម្លាប់មនុស្សបណ្ដាក់ច្រើនជាងគេ និងដំបូងនៅសហរដ្ឋអាមេរិក៕

សូមទស្សនាវីដេអូនេះ៖

Share.