ការប្រកួត​ពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup រដូវកាល ២០២៣ វគ្គជម្រុះតាម​ពូលអស់រយ:ពេល៧សប្តាហ៍​បានបញ្ចប់ទីបំផុត​រក​ឃើញ​ក្រុម​ខ្លាំងចំនួន៤ ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ។

គិតត្រឹមវគ្គជម្រុះក្នុងពូល​បាន​បញ្ចប់ ក្រុមទាំងអស់ទទួលបានកាតសរុប ១៤១សន្លឹក ខណ:កាតក្រហម មាន ៨សន្លឹក៖
១. ណាហ្គាវើលដ៍ កាតសរុប ១៧សន្លឹក គ្មានកាតក្រហមនោះទេ
២. គិរីវង់សុខសែនជ័យ កាតសរុប ១៧សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
៣. អង្គរថាយហ្គឺរ កាតសរុប ១៦សន្លឹក ក្នុងនោះកាតក្រហម ២សន្លឹក
៤. អគ្គិសនីកម្ពុជា កាតសរុប ១២សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
៥. កោះកុង កាតសរុប ១២សន្លឹក គ្មានកាតក្រហមនោះទេ
៦. បឹងកេត កាតសរុប ១១សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
៧. ISI ដង្កោសែនជ័យ កាតសរុប ១១សន្លឹក គ្មានកាតក្រហមនោះទេ
៨. សូលទីឡូអង្គរ កាតសរុប ១០សន្លឹក ក្នុងនោះកាតក្រហម ១សន្លឹក
៩. ភ្នំពេញក្រោន កាតសរុប ១០សន្លឹក គ្មានកាតក្រហមនោះទេ
១០. នគរបាលជាតិ កាតសរុប ៦សន្លឹក គ្មានកាតក្រហមនោះទេ
១១. Tiffy Army FC កាតសរុប ៦សន្លឹក គ្មានកាតក្រហមនោះទេ
១២. វិសាខា កាតសរុប ៥សន្លឹក ក្នុងនោះកាតក្រហម ២សន្លឹក
១៣. ព្រះខ័នរាជស្វាយរៀង កាតសរុប ៥សន្លឹក គ្មានកាតក្រហមនោះទេ
១៤. ព្រៃវែង កាតសរុប ៣សន្លឹក គ្មានកាតក្រហមនោះទេ

កាលវិភាគវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី២២ មេសា ២០២៣ ណាហ្គាវើលដ៍ ប៉ះ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
  • ថ្ងៃទី២៣ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smar RSN
  • ថ្ងៃទី២៧ មេសា ២០២៣ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍ ឬ AIA Stadium, KMH Park
  • ថ្ងៃទី២៨ មេសា ២០២៣ គិរីវង់សុខសែនជ័យ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋានគិរីវង់៕

Share.