សិល្បៈអន្តរជាតិ៖ តារាសម្ដែងជើងចាស់នៅហុងកុងគឺលោក Richard Yiu Hon ដែលគ្រប់គ្នាស្គាល់លោកតាមរយៈតួអង្គល្អឯកក្នុងរឿង « Five Lucky Stars» និងជាតួកំប្លែងគ្រូចាប់ខ្មោចដ៏មានប្រជាប្រិយភាពនៅអំឡុង ១៩៨០ និងឆ្នាំ ១៩៩០ នោះ ស្រាប់តែថ្មីៗនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Star ថាលោកបានទទួលមរណភាពនៅថ្ងៃទី ១០ ខែមេសា នេះ ក្នុងវ័យ ៨៣ ឆ្នាំ។

ទីភ្នាក់ងារសារព័ត៌មានហុងកុង HongKong01 បានផ្សាយចុងក្រោយនេះថា កំពូលតារាកំប្លែងរូបនេះមានជំងឺប្រចាំកាយខ្សោយតម្រងនោមធ្ងន់ធ្ងរ និងខូចក្រលានដែលតម្រូវឱ្យលាងឈាម ៤ ដងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ក្រុមគ្រួសារបានអះអាងថា ក្រុមគ្រូពេទ្យបានចុះហត្ថលេខាលើសំបុត្របញ្ជាក់ពីមរណភាពរបស់តារាកំប្លែងរូបនេះរួចហើយ។

សូមជម្រាបថា លោកតា Richard Yiu Hon គឺជាកំពូលតារាកំប្លែងជើងចាស់មួយរូបនៅហុងកុងដ៏មានប្រជាប្រិយភាព ហើយលោកបានចូលរួមសម្ដែងភាពយន្តមិនក្រោម ១១៤ រឿងនោះទេ។ ក្នុងនោះក៏មានការសម្ដែងជាតារាល្បីៗរួមមាន Tan Sri Michelle Yeoh, Jackie Chan, Andy Lau និង Jet Li ។ លោកក៏បានចូលរួមសម្ដែងជាអ្នកនាង Angelina Jolie នៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា Lara Croft Tomb Raider: The Cradle Of Life ផលិតនៅឆ្នាំ ២០០៣ ផងដែរ។

Share.