ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ជូន Wi-Fi សាធារណៈដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣ ដោយគ្រាន់តែស្កេន QR Code លើផ្ទាំងបង្ហាញ Free Wi-Fi នៅតាមទីតាំងជាក់ស្តែង។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលក្រុមការងារ ត្រយង ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។

តាមការបញ្ជាក់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឲ្យដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ អាចស្វែងរកទីតាំងទាំង ១៦ទីតាំង នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ នៅតាមទីកន្លែងសាធារណៈដូចជាតំបន់អង្គរ តំបន់ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀត ដែលមានដាក់ QR Code លើផ្ទាំងបង្ហាញ Free Wi-Fi នៅតាមទីតាំងនីមួយៗ។ លោកអ្នកអាចរីករាយជាមួយនឹងអ៊ីនធឺណិតដែលមានសេវាគ្រប់គ្រាន់ និងល្បឿនលឿន៕

Share.