សិល្បៈជាតិ៖ ចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ នេះ លោកអ្នកនឹងបានជួបដោយផ្ទាល់ជាមួយនឹងតារាម៉ូដែលល្បីៗ និង Influencer ល្បីៗ។ លោកអ្នកអាចថតរូបភាពផ្ទាល់ៗជាមួយនឹង​អាយដល​នៅក្នុងដួងចិត្តបានដោយសេរី និងជាពិសេសបានរាំលេងកម្សាន្តជាមួយនឹងអាយដលរបស់អ្នកថែមទៀតផង។

សូមជម្រាបថា កម្មវិធី «ចូលឆ្នាំបន្ទាយឆ្មារ» កំពុងធ្វើឡើងនៅលើទឹកដីនៃបរិវេណតំបន់ប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។

ក្រៅពីជំនួបតារាម៉ូដែលល្បីៗ និង Influencer ល្បីៗ ប្រចាំប្រទេសកម្ពុជាហើយនោះ លោកអ្នកក៏អាចចូលរួមកម្សាន្តជាមួយការ​ប្រគំ​តន្រ្តី​ដ៏អស្ចារ្យពីកំពូល​តារា​ចម្រៀង​ល្បីៗ​ ​ដូច​ជា លោក ឆន សុវណ្ណរាជ កញ្ញា ចំរើន សុភ័ក្រ កញ្ញា សុវត្ថិឌី ធារិកា លោក ឃុន វុត្ថា លោក នួន សុធារ័ក្ស លោក ម៉ៅ ហាជី លោក រិន សាវ៉េត កញ្ញា ម៉ង់ ចាន់កញ្ញា កញ្ញា ណាក់ ស្រីណា លោក ហង្ស សម្បើមស័ក្ដ កញ្ញា TEY$ កញ្ញា ណូម័រ លោក ខាត់ សម្បត្តិកិត្យា លោក ថុល សុភិទិ និងDJ ល្បីៗជាច្រើនរូបទៀត។

ពួកគេនឹង​​សម្តែង​បទចម្រៀងថ្មីៗ និងក្បាច់រាំប្លែកៗសប្បាយៗនៅផ្ទាល់​​ពី​មុខ​មហាជន​រាប់​ពាន់​នាក់ចូលរួមកម្សាន្តផ្ទាល់តែម្ដង។

លើសពីនោះទៅទៀត កម្មវិធីទាំងមូលនឹងមានផ្សាយនៅលើហ្វេសប៊ុកផេកសារព័ត៌មាន ត្រយង ។ តោះមកលេង «ចូលឆ្នាំបន្ទាយឆ្មារ» ២០២៣ ទាំងអស់គ្នា ៕

Share.