កំពង់ធំ៖ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានធ្លាក់ភ្លៀងខ្លាំង និងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំដើមឈើ និងបាក់ស្លាកបាណូទទឹងថ្នល់ ដែលរៀបចំដោយអាជ្ញាធរក្រុងស្ទឹងសែនដើម្បីទទួលសង្ក្រានឆ្នាំថ្មី ប្រពៃណីខ្មែរផងដែរ។

តាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃទី២ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បណ្តាខេត្តក្រុងមួយចំនួនទទួលរងភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំផ្ទះប្រជាពលរដ្ឋ ដើមឈើតាមដងផ្លូវ ផ្ទាំងប៉ាណូ ៖ បាក់រលំ របើកដំបូល ផ្ទះចំនួន១២ខ្នង នៅក្នុងឃុំក្បាលរមាស ស្រុកសេបាន ខេត្តស្ទឹងត្រែង , ផ្ទាំងប៉ាណូ សង្ក្រាន្តឆ្នាំថ្មី កាត់ទទឹងផ្លូវជាតិលេខ៦ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបាក់រលំ , ដើមឈើមួយចំនួន ក្នុងក្រុងបានឡុង ខេត្តរតនគិរី បាក់រលំ , រោងពិធីបុណ្យ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ប៉ើងដាក់ដាច់រាយប៉ាយខ្ទេច ៕

អត្ថបទ៖តាតុងសែនជ័យ

Share.