ប្រុស​ស្អាត​ពីរ​រូប​ ពី​ក្រុម ​2PM គឺ​ Taecyeon និង Chansung បាន​ចែក​រំលែក​បទ​ពិសោធ​ដ៏​រន្ធត់​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ «Ask Us Anything»

នៅ​ក្នុង​កម្មវិធី​នោះ​ Nickhun បាន​រំលឹក​​ដល់​រឿង​រន្ធត់​មួយ​ដែល​ Taecyeon ឆ្លង​កាត់​ ព្រោះ​មាន​មនុស្ស​ប្លែក​មុខ​បាន​បុក​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​ទាំង​យប់​។ ដោយ​សាមី​ខ្លួន​ Taecyeon បាន​​បង្ហើប​ថា​៖

«កាល​ណោះ​ពួក​យើង​ទៅ​​សម្ដែង​តន្ត្រី​នៅ​ប្រទេស​សិង្ហបុរី​ ពួកខ្ញុំ​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ ខ្ញុំ​និង​ Chansung គេង​​នៅ​បន្ទប់​ជាមួយ​គ្នា​។ រឿង​គឺ​អ៊ីចេះ​ ខ្ញុំ​និង​ Chansung ចូលចិត្ត​គេង​ស្រាត។ ពេល​នោះ​ខ្ញុំ​ឮ​សំឡេង​សោរ​ទ្វារ​លោត​ទឺត ហើយ​ទ្វារ​ក៏​របើក​។ បន្ទាប់​មក​ខ្ញុំ​ឮ​សំឡេង​មនុស្ស​ស្រី​ប្រហែល​៥​ទៅ​៦​នាក់​ជជែកគ្នា​ខ្សឹបៗ​ ខ្ញុំ​គិត​ក្នុង​ចិត្ត​ តិច​មាន​អ្នក​ចូល​បន្ទប់​ខុស​ទេ​ដឹង​?​ យ៉ាង​ម៉េច​អ៊ីចេះ? តើ​មាន​រឿង​អី​ទៅ?​ ពេល​នោះ​បេះដូង​ខ្ញុំ​លោត​យ៉ាង​ខ្លាំង​​។ ពួក​គេ​ចូល​មក​ដល់​​ក្នុង​បន្ទប់​ ពេល​នោះ​ភ្នែក​ខ្ញុំ​និង​គេ​សម្លឹង​មើល​គ្នា​ ដោយ​សារ​ទីនោះ​ជា​ប្រទេស​សិង្ហបុរី​ មិនមែន​កូរ៉េ​ ពួកគេ​ជា​ជនបរទេស​ ខ្ញុំ​រន្ធត់​ខ្លាំង​ពេល​នោះ​ខ្ញុំបាន​ ប្រើ​សម្ដី​ជេរ​ដូច​ជា​ពាក្យ​ឆ្កួត​ជា​ភាសា​អង់គ្លេស​ ពេល​នោះ​ពួក​គេ​បាន​ជេរ​ត្រលប់​មក​ខ្ញុំ​វិញ​។»

ខណៈ​សមាជិក​រួម​ក្រុម​ និង​ រួម​បន្ទប់​ក្នុង​ពេល​នោះ​ដែរ​ Chansung បាន​លូក​មាត់​ចូល​ថា​៖ «ខ្ញុំ​កំពុង​គេង​លក់​​ ពេល​នោះ​ខ្ញុំ​ឮ​ Taecyeon ​ប្រើ​ពាក្យ​ជេរ​ស្ដី​យ៉ាង​ច្រើន​ ដូច្នេះ​ខ្ញុំ​ក៏​ក្រោក​ឡើង​សួរ​គាត់ តើ​មាន​រឿង​អី​? មាន​បញ្ហា​អីមែនទេ?​ ស្រាប់​តែ​ពេល​នោះ​ខ្ញុំ​ស្រែក​យ៉ាង​ខ្លាំង​ ព្រោះ​មាន​មនុស្ស​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ ពេល​នោះ​ខ្ញុំ​រន្ធត់​យ៉ាង​​ខ្លាំង ព្រោះ​តែ​ខ្ញុំ​បាន​គេង​លក់​។»​

Taecyeon បាន​បន្ថែម​ដែរ​ថា​ ពួក​គេ​បាន​ប្រាប់​ទៅ​សណ្ឋាគារ​ចំពោះ​ហេតុការណ៍​នេះ​ ហើយ​ដើម្បី​ជា​ការ​សុំទោស​ចំពោះ​ពួកគេ​ ខាង​សណ្ឋាគារ​បាន​ឱ្យ​ស្រា Champagne ៕

Telegram-Troryorng
Share.