វិញ្ញា​សា​បាល់​ទាត់បុរសអាយុក្រោម២២ឆ្នាំបុរស ដែល​នឹង​​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដែល​កម្មវិធី​ចាប់​ឆ្នោតរួចរាល់​ហើយកាលពីថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ២០២៣។​

ក្រុមបាល់​ទាត់ជម្រើសជាតិបុរសអាយុក្រោម២២ឆ្នាំ៖

  • ពូល A មាន៖ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ទីម័រឡេស្តេ
  • ពូល B មាន៖ វៀតណាម,ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ

សម្រាប់​កាលវិភាគប្រកួតបាល់ទាត់ ផ្នែកបុរស នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ នឹង​ត្រូវ​ធ្វើ​ឡើងមុនពិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម នឹង​ចាប់​ផ្ដើមប្រកួត​ដំណាល​គ្នា​ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

កាលវិភាគប្រកួតក្រុម​ជម្រើសជាតិបុរសអាយុក្រោម២២ឆ្នាំ មាន​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី២៩ ខែមេសា កម្ពុជា ប៉ះ ទីម័រឡេស្តេ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ
  • ថ្ងៃទី០២ ខែឧសភា កម្ពុជា ប៉ះ ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ
  • ថ្ងៃទី០៧ ខែឧសភា កម្ពុជា ប៉ះ មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ
  • ថ្ងៃទី១០ ខែឧសភា កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់តទៅ

គួរដឹងថាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួល​រៀប​ចំធ្វើ​ជាម្ចាស់​លើក​ដំបូង​ក្នុង​រយ:​ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.