ពិធីចាប់​ឆ្នោតវិញ្ញា​សា​បាល់​ទះផ្នែកបុរស ក្នុងសាល បាន​ធ្វើ​ការចាប់​ឆ្នោតឡើងវិញ នៅថ្ងៃទី១៨ ខែមេសា នេះក្រោយ​មាន​ការ​សម្រេចឲ្យរួមពី​ក្រុមហ្វីលីពីន ដើម្បី​ចូល​រួ​មប្រកួត​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​ដូច​នេះក្នុង​នោះ វិញ្ញា​សា​បាល់​ទះផ្នែកបុរស ក្នុងសាល​ សរុបមាន​ចំនួន ៨ប្រទេសចូល​រួម​មាន​ម្ចាស់ផ្ទះ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី ក្រោយមានបេក្ខភាពហ្វីលីពីន សុំចូលបន្ថែម នៅ​ផុតថ្ងៃ​ចុះបញ្ជី ទើបម្ចាស់ផ្ទះកម្ពុជា មានការស្នើសុំទៅ ប្រទេសអាស៊ានផ្សេងទៀត ជួយសម្រេចឲ្យចូល​រួម និងសម្រេចចាប់​ឆ្នោតឡើងវិញនៅ​ថ្ងៃនេះ ដែលត្រូវចែកជា ២ពូល​រួចរាល់ មានដូច​ខាង​ក្រោម៖

  • ពូល A មាន៖ កម្ពុជា, ហ្វីលីពីន, ឥណ្ឌូនេស៊ី, សិង្ហបុរី
  • ពូល B មាន៖ ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួល​រៀប​ចំធ្វើ​ជាម្ចាស់​លើក​ដំបូង​ក្នុង​រយ:​ពេល ៦៤ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ​២០២៣ នឹង​ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

Share.