គោរពតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសមួយ ក្រោម ការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីសកម្មភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

ជាលទ្ធផលក្រោយពីបានរៀបចំកិច្ចប្រជុំពិសេសមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានពិនិត្យ និងពង្រឹងឡើងវិញនូវ ៤ចំណុចមានដូចខាងក្រោម៖

  • បទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព
  • ប្រកាសឱ្យច្បាស់លាស់នូវលក្ខន្តិកៈនៃការប្រកួត ជាពិសេសចំនួនទឹកដល់កីឡាករ-កីឡាការិនី និងមហាជនឱ្យជ្រាប
  • ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដែលដឹកនាំការប្រកួតបន្ថែមទៀត
  • គ្រប់គ្រង និងថែទាំអត្តពលិកជម្រើសជាតិឱ្យបានល្អសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមខាងមុខ

សេក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដូចខាងក្រោម៖

Share.