សិល្បៈជាតិ៖ ថ្មីៗនេះ ផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលពាក់ព័ន្ធជាមួយការលុបបទចម្រៀង «ចុម!អាអូនអត់ដេក» របស់លោក G-Devith បាត់ពីបណ្ដាញសង្គមយូធូប។

យ៉ាងណាមិញ មានការលើកឡើងថា បទនេះមានបញ្ហារឿង Loops ដែលជាប់ Copyright ត្រូវម្ចាស់កម្មសិទ្ធិលុបចោល។ តែបើតាមការរៀបរាប់របស់លោក G-Devith បានបញ្ជាក់ថា បទចម្រៀង «ចុមអាអូនអត់ដេក» ត្រូវគេ Report ព្រោះមានគេផ្ញើ Link ទៅឱ្យម្ចាស់កម្មសិទ្ធិ ហើយលោកមិនបានបង្ហើបថា ជាទង្វើរបស់នរណាម្នាក់នោះឡើយ។

លោក G-Devith ឆ្លើយតបប្រាប់មហាជននៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «បើជ្រុលជា Send link ទៅគេហើយ Send ឱ្យគ្រប់ link ផងកុំ Send តែមួយ។ FYI : បញ្ហានេះបានកើតព្រោះគេ Strike ទៅលើ Loops ចម្លែកចិត្តត្រង់ថា ការ report នេះគឺមិនមែនតាមរយៈ Ai scan នោះទេ , សម្រាប់ link ផ្សេងទៀតដំណើរការធម្មតា ។ ខ្ញុំនៅតែញញឹមបានព្រោះថា ខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប ។ គ្រាន់តែដើម្បីបង្វែសាច់រឿងសោះណ៎ទៅដុកឱ្យគេចាប់ Dinosaur ដាក់ទ្រុងអីណា ភ័យអើយភ័យ (បើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេ, បើអាចលើកលែងតែត្រចៀក ឬ មិនចង់ទទួលយក)»។

គួររំលឹកដែរថា បទចម្រៀង «ចុម!អាអូនអត់ដេក» ត្រូវបានបញ្ចេញនៅលើយូធូបនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពី វណ្ណដា បានទម្លាក់បទ J+O II ដែលបាញ់​ត្រង់​ទៅ​ G-Devith និង​មនុស្សអាថ៌កំបាំង​ម្នាក់​​ឈឺៗ​ ​បែប​មិន​បញ្ឆិតបញ្ឆៀង៕

Share.