កាលពីពេលថ្មីៗនេះសារព័ត៌មាន INSIDESPORT បានចុះផ្សាយជុំវិញក្លិបបាល់ទាត់ Al Nassr បានចាប់អារម្មណ៍ចង់នាំយកលោក Zinedine Zidane ទៅដឹកនាំ ដោយហ៊ានផ្តល់ថ្លៃនឿយហត់ ១៣០លានដុល្លារក្នុងមួយឆ្នាំ។

បច្ចុប្បន្នក្លិបបាល់ទាត់ Al Nassr ទើបតែងតាំងលោក Dinko Jeličić គ្រូបង្វឹកជនជាតិក្រូអាត វ័យ៤៩ឆ្នាំ ជំនួសកៅអីលោក Rudi Garcia គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ ដែលទើបចាកចេញ។ ប៉ុន្តែយ៉ាងណាមិញអ្នកគាំទ្រ Al Nassr និងថ្នាក់ដឹកនាំភាគច្រើនចង់បានលោក Zinedine Zidane ជាលោក Dinko Jeličić ខណ:ចម្លើយយ៉ាងរង់ចាំមើលទាំងគ្នា។

គួរដឹងថាក្លិប Al-Nassr ស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធ Ronaldo ក្នុងមួយឆ្នាំគឺ៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី៕

Share.