ក្រៅ​ពី​លុយ កេរ្តិ៍​ឈ្មោះ​ កិត្តិយស​ អំណាច​ ដែល​អ្នក​សិល្បៈ​ទទួល​បាន​ នៅ​មាន​រឿង​ច្រើន​ទៀត​ដែល​គួរ​ឱ្យ​ជប់លាង​នោះ​គឺ​ ការ​បំបែក​បាន​​កំណត់​ត្រា​នៅ​លើ​តារាង​តន្ត្រី​ BillboardGuiness World Record ។ ខាង​ក្រោម​នេះ​ត្រយង​សូម​ដក​ស្រង់​ត្រឹម​តារា​ចម្រៀង​៥​ រូប​ក្នុង​ចំណោម​២២​ រូប​ ដែល​​បាន​បំបែក​កំណត់​ត្រា​ជា​ច្រើន​លើក​ច្រើន​សារ​។

១. Eminem

បំបែក​កំណត់​ត្រា​ និង​បង្កើត​កំណត់​ត្រា​ Guiness World Records នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​រ៉ែប​ លោក Marshall Mathers ឬ​ Eminem ទើប​តែ​បង្កើត​បាន​នូវ​កំណត់​ត្រា​ថ្មី​កាល​ពី​ដើម​ឆ្នាំ​២០២០ កន្លង​ទៅ​តាម​រយៈ​បទ​ចម្រៀង​ «Godzilla» ដោយ​បទ​នេះ​អាច​នឹង​ត្រូវ​បាន​កត់​ត្រា​ជា​បទ​ចម្រៀង​​ដែល​ច្រៀង​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​ Eminem ប្រើ​រយៈ​ពេល​ត្រឹម​តែ​៣១​វិនាទី​ប៉ុណ្ណោះ​ច្រៀង​​​បាន​រហូត​ដល់​២២៤​ពាក្យ​​។ តារា​រ៉ែប​រូប​នេះ​ក៏​ធ្លាប់​ក្ដាប់​បាន​កំណត់​ត្រា​ជា​តារា​ចម្រៀង​ដែល​ប្រើ​ពាក្យ​​ ឬ​តួអក្សរ​ច្រើន​ជាង​គេ​បំផុត​ក្នុង​បទ​ចម្រៀង​។

២. Ariana Grande

អរគុណ​ដល់​យុគសម័យ​ Digital Streaming ធ្វើ​ឱ្យ​ Ariana Grande ក្ដោប​បាន​កំណត់​ត្រា​ Guiness World Records យ៉ាង​ច្រើន​។ យោងតាម​ Guiness តារា​ចម្រៀង​រូប​នេះ​គឺ​ជា​សិល្បការិនី​ចម្រៀង​ដែល​មាន​ចំនួន​ Subscribers ច្រើន​បំផុត​លើ​យូធូប​ ហើយ​ក៏​មាន​អ្នក​ Follow ច្រើន​បំផុត​លើ Instagram មិន​អស់​ត្រឹម​នេះ​ Ariana ក៏​ក្ដោប​បាន​តំណែង​ជា​តារា​ចម្រៀង​ស្រី​ដែល​មាន​ចំនួន​ Stream ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ Spotify ពេញ​មួយ​ឆ្នាំ​២០១៨ ផង​ដែរ។

៣. Adele

រាល់​ពេល​ដែល​តារា​ចម្រៀង​មាន​ដើម​កំណើត​អង់គ្លេស​រូប​នេះ​ បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​ អ្នក​នាង​តែង​តែ​បំបែក​បាន​កំណត់​ត្រា​ពិភព​លោក​ជា​និច្ច​។ កាល​ពី​ឆ្នាំ​២០១៥ នាង​បាន​បំបែក​កំណត់ត្រា​លក់អាល់ប៊ុក​ដាច់​អស់​ត្រឹម​មួយ​សប្ដាហ៍​នៅ​សហរដ្ឋអាមេរិក​។ ២​ឆ្នាំ​ក្រោយ​ អាល់ប៊ុម «២៥» របស់​ Adele បាន​ក្លាយ​ជា​បទ​ចម្រៀង​ស្ត្រី​​ដែល​ឈរ​លើ​តារាង​តន្ត្រី​ Billboard 200 បាន​យូរ​ជា​ង​គេ​បំផុត។​ Adele ក្ដោប​កំណត់​ត្រា​ Guiness World Records ចំនួន​៣​ដង​។

៤. Beyonce

នៅ​ពេល​ដែល​ Beyonce បាន​ប្រកាស​ថា​នាង​មាន​ទម្ងន់​កូន​ភ្លោះ​កាល​ពី​ឆ្នាំ​ ២០១៧ គឺ​ជា​ដំណឹង​ល្បី​កក្រើក​អ៊ិ​នធឺណិត​។ ដំណឹង​នៃ​ការ​កើត​កូន​ភ្លោះ​ Rumi និង Sir បាន​ទទួល​ចំនួន​ Like រហូត​ដល់ ៦.៣ លាន LIKE ធ្វើ​ឱ្យ​ទទួល​បាន​ចំនួន​ LIKE លើ​ Platform ច្រើន​ជាង​គេ​បំផុត​។ តារា​រូប​នេះ​ ​និង​ស្វាមី Jay-Z​ ក៏​ក្ដោប​កំណត់​ត្រា​ Guiness World Record គូស្វាមី​ភរិយា​តារា​ចម្រៀង​ ដែល​រក​ចំណូល​បាន​ច្រើ​ន​ជាង​គេ​បំផុត​ក្នុង​វិស័យ​សិល្បៈ​ផងដែរ​

៥. Taylor Swift

កាល​ពី​ឆ្នាំ​ ២០១០ Taylor Swift បញ្ចេញ​បទ​ «Speak Now» ដែល​ជា​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម Digital លក់​ដាច់លឿន​បំផុត​ នៅ​ក្នុង​សហរដ្ឋអាមេរិក​ ហើយ​នាង​ក៏​ទទួល​បាន​កំណត់​ត្រា​មួយ​នេះពី​ Guinness World Record ផង​ដែរ​។ Taylor Swrift ក៏​ក្ដោប​បាន​កំណត់​ត្រា​ជា​តារា​ស្រី​ដែល​រក​បាន​ចំណូល​ប្រចាំ​ខ្ពស់​បំផុត​ដែរ​ ដោយ​ចំណូល​នោះ​ប៉ាន់​ប្រមាណ​ស្មើ​នឹង​ ១៧០លាន​ដុល្លារ។

ប្រភព៖ Yardbarker

Telegram-Troryorng
Share.