ភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្រ្តាក់បណ្តាលឲ្យបាក់រលំផ្ទះចំនួន៧ខ្នងនៅខេត្តមណ្ឌលគិរី និងបាក់ដើមឈើតាមផ្លូវប៉ះត្រូវម៉ូតូ និងសម្ភារ:មួយចំនួននៅក្នុងក្រុងបាត់ដំបង ។

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់ដើមឈើតាមផ្លូវប៉ះត្រូវម៉ូតូពលរដ្ឋមួយគ្រឿងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្បែរវត្តសង្កែ ហៅវត្តដំរីស សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយហេតុការណ៍ភ្លាមៗ ត្រូវបានកម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច ចុះទៅកាត់ ស្ទូចលើកយកចេញ ដើម្បីសម្រួលចរាចរណ៍ ឆ្លងកាត់បានធូរស្រាល ។

ចំណែកនៅខេត្តមណ្ឌលគិរី ក៏មានផ្ទះពលរដ្ឋចំនួន៧ខ្នង ទទួលរងខូចខាត ដោយសារភ្លៀងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.