កណ្តាល ៖ ផ្ទះប្រជាពលរដ្ឋច្រើនខ្នង ជាប្រភេទសំណង់ផ្ទះថ្ម ត្រូវបានបាក់ស្រុតចូលក្នុងទន្លេ បង្កឲ្យភ្ញាក់ផ្អើល កម្លាំងអាជ្ញាធរ សមត្ថកិច្ច ចេញទៅអន្តរាគមន៍ជួយរើជញ្ជូនអុីវ៉ាន់ចេញ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅមាត់ដងទន្លេបាសាក់ ស្របផ្លូវជាតិលេខ២១ ទល់មុខផ្សារព្រែកតូច ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ពលរដ្ឋ រស់នៅតាមដងមាត់ទន្លេចំណុចខាងលើ ភ័យស្លន់ស្លោ ខណៈផ្ទះត្រូវបានបាក់ស្រុតចូលក្នុងទន្លេជាបន្តបន្ទាប់ កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចត្រូវបានបញ្ជូនទៅជួយ អន្តរាគមន៍ រុះរើ ជញ្ជូនអុីវ៉ាន់ ចេញជាបន្ទាន់ផងដែរ៕

No photo description available.
May be an image of body of water
May be an image of body of water

អត្ថបទ៖តាតុង​ សែនជ័យ

Share.