គិតត្រឹមប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រឹត្ គិតត្រឹមប្រកួតជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រឹត្រ អ្នកគាំ​ទ្រ​ជិត ៤ម៉ឺននាក់បានទិញសំបុត្រ ដើម្បីចូលទស្សនាផ្ទាល់នៅកីឡដ្ឋានទាំង១១ មាន ៤៤ប្រកួត នៃ​ពាន​រង្វាន់​ខេម​បូឌាន​លីគខាប់ Cambodian League Cup រដូវកាល ២០២៣ ។

ខាងក្រោមនេះគឺជាចំនួនអ្នកចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានទាំង១១ មាន ៤៤ប្រកួត៖

១. កីឡដ្ឋាន AIA, KMH Park ៨ប្រកួតសរុប ៧,៥៩៩នាក់
២. កីឡដ្ឋានហុនមាន ៦ប្រកួតសរុប ៥,៣០៦នាក់
៣. កីឡដ្ឋាន Cambodian Airway ៣ប្រកួតសរុប ៤,៧២២នាក់
៤. កីឡដ្ឋានស្តាតចាស់ ៥ប្រកួតសរុប ៤,៧១៥នាក់
៥. កីឡដ្ឋានកំពង់ស្ពឺ ៤ប្រកួតសរុប ៤,៤៨០នាក់
៦. កីឡដ្ឋានព្រៃវែង ៣ប្រកួតសរុប ២,៣០៣នាក់
៧. កីឡដ្ឋានកោះកុង ៣ប្រកួតសរុប ២,២៧៧នាក់
៨. កីឡដ្ឋាន Smart RSN ៣ប្រកួតសរុប ២,០២៨នាក់
៩. កីឡដ្ឋានគិរីវង់ ៤ប្រកួតសរុប ១,៧៣៣នាក់
១០. សាលាបណ្ឌិតតត្យសភានគរបាលកម្ពុជា ២ប្រកួតសរុប ១,២៤៣នាក់
១១. កីឡដ្ឋានអគ្គិសនីកម្ពុជា 3ប្រកួតសរុប ៨២៧នាក់

ការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ជើងទី២ នឹង​ត្រូវធ្វើ​ឡើង​នៅថ្ងៃទី២៧ មេសា ២០២៣ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍។ ខណ:ថ្ងៃទី២៨ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smart RSN៕

Share.