សិល្បៈជាតិ៖ ថ្មីៗនេះស្រាប់តែគេឃើញ ពិធីការិនី និងជាថៅកែលៀសហាល គឺកញ្ញា ជីជី ងាកមកកៀកកើយកៀកកិតជាមួយលោក ថៃ អតិជាតិបុត្រ បង្កភាពសង្ស័យឱ្យមហាជនយល់ច្រឡំម្ដងទៀត។ កាយវិការស្និតស្នាលនេះ បានលុបដំណឹងស្រឡាញ់ស្រីដូចគ្នារបស់នាង ដែលផ្អើលអស់មួយប្រ៉ាវជាមួយតារាសម្ដែងស្រី សំណាង សូរិយា។

កាលពីអំឡុងខែ មករា ២០២៣ កន្លងមកនេះ ជីជី មិនបានទទួលស្គាល់ ឬបដិសេធចំពោះរឿងទំនាក់ទំនងស៊ីជម្រៅជាមួយកញ្ញា សំណាង សូរិយា នោះទេ។ ដោយកញ្ញាលើកឡើងថា កញ្ញាមិនបដិសេធ ចំពោះការលើកឡើងរឿងស្រលាញ់ភេទដូចគ្នានោះទេ ហើយក៏មិននិយាយអីច្រើនដូចគ្នាដែរ។ ទោះមនុស្សស្រីស្រលាញ់មនុស្សស្រី ឬមនុស្សប្រុសស្រលាញ់មនុស្សប្រុស គឺអត់មានកំហុសនោះទេ។ សម័យនេះការស្រលាញ់ភេទដូចគ្នាមិនមានការរើសអើងឡើយ។ សំខាន់ធ្វើអ្វីដែលមានក្តីសុខ សម័យនេះហើយ ការស្រលាញ់ភេទដូចគ្នាក៏គ្មានអ្នកណាមក Bully ដែរ។

ដ្បិតថាមានសកម្មភាពខ្លះបង្ហាញការថើបគ្នានិងហៅគ្នាថាប្តីប្រពន្ធពេញៗមាត់នៅមុខការ Live ប៉ុន្តែ ជីជី មិនបានទទួលស្គាល់ថាខ្លួនជាសង្សារជាមួយ សំណាង សូរិយា នោះឡើយ ដោយកញ្ញាទុកឱ្យមហាជនជាអ្នកដាក់ពិន្ទុរឿងនេះ។ យ៉ាងណាក៏ដោយ ដំណឹងស្នេហាស្រីនឹងស្រីមួយរយៈចុងក្រោយក៏ស្ងាត់ទៅវិញ រហូតដល់មានដំណឹងថ្មីជាមួយលោក ថៃ អតិជាតិបុត្រ វិញម្ដង។

ដើម្បីធ្វើស៊ីអារម្មណ៍ហ្វេន កញ្ញា ជីជី ក៏បានពន្លយ Caption អមដោយរូបភាពកៀកកិតជាមួយលោក ថៃ អតិជាតិបុត្រ ដោយរៀបរាប់យ៉ាងចាក់ដោតថា ៖ « បេីចាស់ក៏បោក ក្មេងក៏បោក សុខចិត្តយកក្មេងវិញពេលខ្លះវាអេមដែរ ខ្ញុំពេញចិត្តឱ្យគេបោក»។

តែយ៉ាងណាមិញ រូបភាពស្និតស្នាលរបស់អ្នកទាំងពីរក៏ត្រូវបានមហាជនសន្និដ្ឋានជាការសម្ដែងប្រម៉ូតផលិតផលតែប៉ុណ្ណោះ។ ដោយឡែកពេលនេះ លោក ថៃ អតិជាតិបុត្រ ក៏មិនជាប់ជំពាក់ជាមួយនារីណាម្នាក់ទៀតឡើយ ថាមិនត្រូវភាពស្និតស្នាលជាមួយកញ្ញា ជីជី រាល់ថ្ងៃ ក៏អាចក្លាយជាស្នេហាក៏ថាបានដែរ។ ត្រង់សាច់រឿងថ្មីដែលគ្រប់គ្នាកំពុងតែចាប់អារម្មណ៍នេះ គឺមានតែចាំតាមដានបន្តទៀត និងទុកឱ្យកញ្ញា ជីជី និងលោក ថៃ អតិជាតិបុត្រ ជាអ្នកបញ្ជាក់បន្ថែមទៀតនាពេលក្រោយទៀត។

Share.