ខេត្តកំពត៖  អភិបាលរងក្រុងបូកគោ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត ហៅមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកំពត  ករណីប្រើហិង្សារលើភរិយាខ្លួនឯង។ ​នេះបើតាមទំព័ណ៌ហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលបង្ហោះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នាប៉ុន្មានម៉ោងមុននេះ។

This image has an empty alt attribute; its file name is ៥៦.jpg

ការអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកធ្វើការសាកសួរនេះ បន្ទាប់ពីមាន​គណនេយ្យហេ្វសប៊ុកមួយឈ្មោះថា  Ah Leak បានបង្ហោះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ អំពីសកម្មភាពរបស់លោកអភិបាលរងក្រុងបូកគោ​ ថាបានប្រើហិង្សាវាយធ្វើ​បាបរូបនាងរហូតនាងទ្រាំលេងបាន ហើយសរសេរបង្ហោះនៅលើបណ្តាលសង្គមបែបនេះ ។ 

តាមការរៀបរាប់របស់ ហ្វេសប៊ុក ឈ្មោះ Ah Leak បានសរសេរថា៖ នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៌មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ ។

This image has an empty alt attribute; its file name is ២៣៣.jpg

បន្ទាប់ទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាន​នគរបាលខេត្តកំពត បានប្រកាសអញ្ជើញ គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហិង្សារលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់៕

This image has an empty alt attribute; its file name is image-558-768x1024.png

អត្ថបទ៖ សង្គម

Share.