ភ្នំពេញ៖ ភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដើមឈើ ត្រូវបង្គោលភ្លើងសង្កត់រថយន្ត Ford មួយគ្រឿង ដែលម្ចាស់ចតទុកនៅចិញ្ចើមផ្លូវ នៅម្តុំផ្សារផេនសល នាវេលាម៉ោ៨ និង៤០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុ ទីតាំងខាងលើមានភ្លៀងធ្លាក់ឡាយឡំជាមួយខ្យល់កន្រ្តាក់យ៉ាងខ្លាំង បណ្តាលឲ្យរលំដើមឈើមួយដើម សង្កត់លើខ្សែភ្លើង ដែលបណ្តាលឲ្យទាញរំលំបាក់បង្គោលភ្លើង សង្កត់លើរថយន្ត Ford មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ 3289 ដែលម្ចាស់បានចតទុកចោលនៅចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ ។

ក្រោយពីទួលបានព័ត៌មានពីករណីបាក់រលំដើមឈើ កាត់ទទឹងផ្លូវហើយនោះ ភ្លាមៗអាជ្ញាធរនៅក្នុងសង្កាត់ចតុមុខ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចកាត់ដើមឈើចេញពីផ្លូវ ដើមប្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបន្តទៀត៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.