​ថ្មី​ៗ​នេះ​ Cha Eunwoo ​ប្រុស​ស្អាត​ សមាជិក​ ASTRO ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​​មហាជន​ រិះគន់​ និង ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​សម្ដី​លែប​ខាយ​ចំពោះ​អ្នក​គាំទ្រ​ជា​នារីភេទ ​ក្នុង​កម្មវិធី​​ចែក​ហត្ថលេខា​ឱ្យ​អ្នក​គាំទ្រ។

យោង​តាម​សំណេរ​ដែល​ Cha Eunwoo បាន​សរសេរ​នៅ​លើ​ក្រប​អាល់ប៊ុម​ មាន​ន័យ​​ថា​​ «តើ​យើង​អាច​ជួប​គ្នា​នៅ​ពេល​ដែល​បងស្រី​ស្លៀក​ឈុត​រឹបរាង​បាន​ទេ? មើល​ទៅ​សិចស៊ី​» ខណៈ​ដែល​សមាជិក​ផ្សេងៗ​ទៀត ​ក្នុង​ក្រុម​ ASTRO ​គ្រាន់តែ​សរសេរ​ថា​ «រលាយ​បេះដូង​» ឬ​ «ខ្ញុំ​ស្រលាញ់​អ្នក​» «តើ​អ្នក​ហត់​នឿយ​ដែរទេ?»​ «អ្នក​ជា​នារី​របស់​ខ្ញុំ​» ឬ​ក៏ «សូម​មក​រកខ្ញុំ​ទៀត​ ស្រលាញ់​ណាស់»

រូបភាព​ក្នុង​កម្មវិធី​ចុះ​ហត្ថលខាឱ្យ​អ្នក​គាំទ្រ​

អ្នក​គាំទ្រ​ជា​ច្រើន​​រីក​ថ្លើម​នៅ​ពេល​បាន​អាន​ពាក្យ​ពេចន៍​បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​គាត់​ចំពោះ​អ្នក​គាំទ្រ​ ប៉ុន្តែ​មជ្ឈដ្ឋាន​មហាជន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ និង​គាំទ្រ​ចំពោះ​ពាក្យ​ពេចន៍​ខាង​លើ​របស់​ Cha Eunwoo នោះ​ឡើយ​ ជា​ពិសេស​ចំណុច​ដែល​គេ​ស្នើ​ឱ្យ​អ្នក​គាំទ្រ​នារី​ស្លៀក​ឈុតរឹបរាង​មក​ក្នុង​កម្មវិធី​ ចុះ​ហត្ថលេខា​បែ​បនេះ​។

បន្ទាប់​ពី​បែក​ធ្លាយ​ Chat Group (ជជែក​ជា​ក្រុម) ពី​ Kakao Talk ពាក់ព័ន្ធ​នឹង​តារា​ល្បី​៥ រូប​ លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ធ្វើ​ឱ្យ​មហាជន​អស់​ជំនឿ​ចំពោះ​រូបភាព​សុភាព​រាបសារ​ខាង​ក្រៅ​ដែល​ តារា​បាន​សាង​ឡើង​នៅ​ខាង​មុខ​កាំមេរ៉ា​។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​មហាជន​ផ្ដោត​ទៅ​លើ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​បែប​លែបខាយ​ ឬ​ការ​ប៉ះពាល់​រាង​កាយ​របស់​តារា​មក​លើ​អ្នក​គាំទ្រ​ ដូច​ទៅ​នឹង​ករណី​ Cha Eunwoo នេះ​​ជា​ដើម។

​យ៉ាង​ណា​មិញ​ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចេញ​មក​ពន្យល់​ពី​ហេតុផល​ដែល​ Cha Eunwoo ប្រើ​ពាក្យ​សម្ដី​បែបនេះ​ថា​ ព្រោះ​អ្នក​គាំទ្រ​នារី​រូប​នោះ​ព្យាយាម​សំរក​គីឡូ​ ហើយ​នាង​ចង់​ស្លៀក​ឈុត​រឹបទៅ​ចូលរួម​ក្នុង​​កម្មវិធី​ចុះ​ហត្ថលេខា​។ នាង​គឺជា​អ្នក​ស្នើ​សុំ​ឱ្យ​ Cha Eunwoo សរសេរ​សារ​គាំទ្រ​ បន្ទាប់​មក​គាត់​បាន​ធ្វើ​តាម​សំណូម​ពរ​។ សូម​បញ្ជាក់​ដែរ​ថា​ ការ​ចោទ​ប្រកាន់​លើ​ Cha Eunwoo ពាក់ព័ន្ធ​នឹង​ការ​លូកលាន់រាង​កាយ​ មិនត្រឹម​ត្រូវ​នោះ​ទេ​៕

ប្រភព៖ KBIZOOM

Share.