កាល​ពី​ថ្ងៃទី​៥ ខែ​កក្កដា ​តារា​ចម្រៀង​​ជើងចាស់​ ប្រចាំ​ផលិតកម្ម​ ហង្សមាស លោក ណុប បាយ៉ារិទ្ធិ​ បាន​ចេញ​មក​ជះកំហឹង​មួយ​ប្រាវ​ ដោយ​បាន​ប្រាប់​ទៅ​អ្នក​ស្គាល់​គ្នា​ឱ្យ​ជួយ​ឆែក​រក​គណនី​ហ្វេសប៊ុក​មួយ​ដែល​បាន​ជេរប្រមាថ​លោក​ និង ​ឱ្យ​ជួយ​​រៀបចំ​ឯកសារ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​។

ពាក្យ​សំដី​ដែល​ធ្វើ​ឱ្យ​លោក​ ណុប បាយ៉ារិទ្ធិ​ ផ្ទុះ​កំហឹង​ខ្លាំង​នោះ​ ដោយសារតែ​គណនី​ហ្វេសប៊ុក​នោះ​បាន​ប្រើប្រាស់​ពាក្យ​ប្រមាថ​មក​កាន់លោក​ជា​ច្រើន​​លើក​ច្រើនសារ​​ដូច​ជា​ «អាខ្ទើយ​លាក់​មុខ​» «ហែង​ខ្ទើយ​តែ​មិនប៊ាន​ជាមួយ​ការ​ពិត​ អន់ណាស់​ អាខ្ទើយ​តិរិច្ឆាន» «ទោះ​ហែង​ខំលាក់បាំង​គេ​ យ៉ាងណា​ក៏​ដោយ​ ក៏​គេ​ដឹងដែរ​ មិន​បាច់​ធ្វើ​ពុត​ទេ​ បើ​ហែង​ខ្លាំង​មែន មិនមែន​រស់នៅ​បែបកុហក​គេ​ទេ​» «ហើយ​ហែង​កុំ​ខឹង​គេ​បើ​ហែង​រិក (ចរិត) ​អន់​មែន​នឹង​»។

មិន​អាច​ទ្រាំ​នឹង​ការ​ប្រមាថ​​នេះ​បាន​លោក​ ណុប បាយ៉ារិទ្ធិ​បាន​ឱ្យ​មិត្ត​ភក្ដិរបស់​លោក​ជួយ​ឆែក​ដើម្បី​វែក​មុខ​រក​ម្ចាស់​គណនី​ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​អាក្រក់​មក​លើ​ជា​គណនី​ពិត​ប្រាកដ​​ ឬក៏​​ជា​គណនី​ក្លែងក្លាយ​ មួយ​ទៀត​លោក​ក៏​បាន​ពឹងពាក់​មិត្ត​ភក្ដិ​លោក​រៀបចំ​ឯកសារចាត់ចែង​ទៅ​តាម​ច្បាប់​ដែរ​។ នេះ​បើ​តាម​សំណេរ​រៀបរាប់​របស់​លោក​ ណុប បាយ៉ារិទ្ធិ ផ្ទាល់​។​

«Chanvichheka Chum ការ មិត្តភក្តិការឯងច្រើន ចឹងរៀបចំអោយពួកគាត់ជួយឆែកអាខោនមួយហ្នឹង និង រៀបចំឯកសារអោយបងផង ។ Ah Nea នាឯងស្គាល់ខាងក្រសួងច្រើន ជួយការងារមួយហ្នឹងជាមួយការផង ។ Sela Et Carri Carra Bong Reth Kbal Khoch»

Telegram-Troryorng
Share.