ភ្នំពេញ ៖ យុវជនម្នាក់ជាកម្មករលីសែងត្រី ញៀនថ្នាំដល់កម្រិតអារកខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន ឈាមហូរស្រោចខ្លួន តែមិនស្លាប់ ផ្អើលប្រជាពលរដ្ឋ អ្នកលក់ដូរ ហៅរថយន្តសង្គ្រោះទៅអន្តរាគមន៍ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅយឿត្រីគល់ស្ពានព្រែកព្នៅ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យុវជនខាងលើ អាយុជាង២០ឆ្នាំ ជាកម្មករលីសែង នៅយឿត្រី ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែដោយសារឥទ្ធិពលនៃគ្រឿងញៀន បែកប្រតិកម្មដល់កម្រិត ធ្វើឲ្យវង្វេង ប្រដាប់ដោយកាំបិតអារកខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន ឈាមហូរស្រោចធរណី ជោគខ្លួន ផ្អើលប្រជាពលរដ្ឋ អ្នកលក់ដូរ ។

ជនរងគ្រោះខាងលើ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកបញ្ជូនសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.