ភ្នំពេញ ៖ រថយន្តកូរ៉េដឹកភេសជ្ជៈមួយគ្រឿងបើកបរល្បឿនលឿនគេចពីម៉ូតូខាងមុខជ្រុលហោះឡើងខឿនទ្រូងផ្លូវ បុកបាក់រលើងបង្គោលស្លាកប៉ាណូ កល់ជាប់ពីក្រោម បែកកង់ទៅមុខលែងរួច តែមិនប៉ះពាល់ដល់អ្នកដំណើរឡើយ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវចោមចៅ ទល់មុខផ្សារកាណាសុីធី ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ កូរ៉េ ដឹកភេសជ្ជៈ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-1302 បើកបរល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ គេចពីម៉ូតូខាងមុខ ហ្វ្រាំងមិនសុី ហោះឡើងខឿនទ្រូងផ្លូវ បុកបាក់រលើងបង្គោលស្លាកប៉ាណូ កល់ជាប់ពីក្រោម បែកកង់ទៅមុខលែងរួច ផុងបែកទ្រូងផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ។

ក្រោយកើតហេតុរថយន្តបង្កគ្រោះថ្នាក់ខាងលើ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក ដើម្បីដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.