​សហព័ន្ធ​កីឡា​ទូក​កានូនិង​រ៉ូអ៊ីង​កម្ពុជា បាន​ជូនដំណឹង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​​បាន​ឧបត្ថម្ភ​​ដល់​ជា​សម្ភារៈ​និង​ថវិកា ដល់​អ្នក​មើល​ថែរក្សា​ទូក​របស់​ខ្លួន។ ​

លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កានូ និង​រ៉ូអ៊ីង​កម្ពុជា​ បាន​ចាត់​មន្ត្រី​នាំយក​អង្ករ​៥០​គីឡូក្រាម ថវិកា២០ម៉ឺនរៀល ឧបត្ថម្ភ​ដល់​អ៊ំប្រុស​ពិការ​ជើង​ម្ខាង​ម្នាក់​ ឈ្មោះ តាលី និង​ថវិកា​១០ម៉ឺនរៀល​ទៀត ឧបត្ថម្ភ​អ៊ំស្រី​ចំណាស់ម្នាក់​ ដែល​បច្ចុប្បន្ន​ពួកគាត់​ទាំង​ពីរ​ធ្វើការ​ជា​អ្នក​ថែរក្សា​ទូក​ឱ្យ​សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅ​មាត់​ទន្លេ​ក្រុងតាខ្មៅ ខេត្តកណ្តាល។

Telegram-Troryorng
Share.