សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ឆ្នាំ២០២៣នេះ មណ្ឌលខេត្តកំពង់ចាម មានអាសនៈសភាចំនួន១០។ កាលពីថ្ងៃទី២៤ ខែមេសា គណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះគណបក្ស និងបញ្ជីបេក្ខជនរបស់ខ្លួននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចរាល់ហើយ។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក៏បានធ្វើពិធីប្រកាសបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងរបស់ខ្លួនរួចរាល់ហើយ កាលពីថ្ងៃទី២២ ខែមេសា។ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានចេញសេចក្ដីសម្រេចតែងតាំងបេក្ខជនមណ្ឌលខេត្តកំពង់ចាមដូចខាងក្រោម៖

បេក្ខជនពេញសិទ្ធិ

១.ឯកឧត្តម យឹម ឆៃលី កើតនៅឆ្នាំ១៩៥០

២.ឯកឧត្តម ខៀវ កាញារិទ្ធ កើតនៅឆ្នាំ១៩៥១

៣.ឯកឧត្តម ប៉ាន សូរស័ក្ដិ កើតនៅឆ្នាំ១៩៥៥

៤.ឯកឧត្តម វេង សាខុន កើតនៅឆ្នាំ១៩៦០

៥.ឯកឧត្តម ហង់ ជួនណារ៉ុន កើតនៅឆ្នាំ១៩៦២

៦.ឯកឧត្តម លូ គឹមឈន់ កើតឆ្នាំ១៩៥៦

៧.ឯកឧត្តម លន់ លឹមថៃ កើតឆ្នាំ១៩៥៧

៩.ឯកឧត្តម ងួន សុជាតិ កើតឆ្នាំ១៩៧១

១០.ឯកឧត្តម ណៅ ធួក កើតឆ្នាំ១៩៥០

ចំណែកបេក្ខជនបម្រុងមានដូចខាងក្រោម៖

១.លោកជំទាវ កុល ធារិន កើតឆ្នាំ១៩៥៧

២.ឯកឧត្តម ចាន់ ផល្លី កើតនៅឆ្នាំ១៩៦៤

៣.ឯកឧត្តម ងូន ស៊ីមអាន កើតនៅឆ្នាំ១៩៤៩

៤.លោកជំទាវ ស្រី គឹមឆយ កើតនៅឆ្នាំ១៩៦០

៥.លោកជំទាវ ខុន ស៊ុនអេង កើតនៅឆ្នាំ១៩៥៣

៦.ឯកឧត្តម អ៊ី សំអុល កើតនៅឆ្នាំ១៩៥៤

៧.ឯកឧត្តម ស្លេះ ពុ​នយ៉ាមីន កើតនៅឆ្នាំ១៩៨០

៨.ឯកឧត្តម ជា សំណាង កើតនៅឆ្នាំ១៩៥៩

៩.ឯកឧត្តម ឈួន វិន កើតនៅឆ្នាំ១៩៨០

១០.ឯកឧត្តម អ៊ុក ប្រជា កើតនៅឆ្នាំ១៩៨១

ក្នុងពិធីប្រកាសបេក្ខជន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្ត បានមានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងយ៉ាងស្មើដៃគ្នា សាមគ្គីភាព ការយោគយល់គ្នា និងរួមដៃសហការគ្នាជាមួយមន្ត្រីគណបក្សនៅមូលដ្ឋាន បម្រើសេវា និងដោះស្រាយបញ្ហាជូនប្រជាជន នៅតាមភូមិឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុនេះ។ ការបោះឆ្នោតនេះ គឺជាការបន្តរយៈពេល៥ឆ្នាំទៀតនៃការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យដែលពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំ ចាប់តាំងពីឆ្នាំ១៩៩៣ដែលជាការបោះឆ្នោតលើកទី១ក្រោមការរៀ​បចំរបស់អង្គការសហប្រជាជាតិ៕

Share.