សិល្បៈជាតិ៖ មួយរយៈចុងក្រោយនេះ មានការចេញផ្សាយពីរឿងរ៉ាវរបស់អ្នកនាង ឌី សូនីត្តា ដោយបានផ្សាយឡើងថា នាងមិនដែលស្ដាយក្រោយឡើយដែលស្ពាយឈ្មោះជាស្រី្តមេម៉ាយ។ រឿងរស៊ើបលើជីវិតឯកជនតារាសម្ដែងស្រីរូបនេះ បានធ្វើឱ្យអ្នកនាង ប្រាសាទ ដាវីន មិនអស់ចិត្តទាល់តែសោះ។

អ្នកនាង ប្រាសាទ ដាវីន បានបង្ហោះនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ ដោយសុំឱ្យលោក អាឡិច ហ្សូរ៉ា ចេញមុខមកនិយាយការពិតគ្រប់យ៉ាង ដើម្បីបញ្ចប់សាច់រឿង។ អ្នកនាង ប្រាសាទ ដាវីន រៀបរាប់នៅលើហ្វេសប៊ុកថា ៖ «និយាយមែនដូចអត់ចប់សោះដឹងកាលណាបានគេសារភាពការពិត Alexora John It’s time to speak up…»។

ការបង្ហោះរបស់អ្នកនាងបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចូលរួមវែកញែកពីមាត់មួយទៅមាត់មួយដោយអ្នកខ្លះបញ្ចេញមតិថា ៖ «កូនបរទេសតា៎បង» «កូនតូចនុងកូនបរទេសទេដឹងមុខមិនដូចបាសោះ» «សំខាន់អ្នកជួយហើយ យកកេរ្តិ៍ឈ្មោះមកលេងទៀតបង» «អាណិតតែក្មេងទេកូនអើយ» «នេះគឺហៅថាធ្វើល្អបានទោស អ្នកណាមិនដឹង តែគេមិនខ្វល់ពីជីវិតផ្ទាល់របស់អ្នកដទៃ តែនេះសាងខ្លួនល្អរហូត ដូចកំសត់ណាស់ចឹង សុំទោសដែរនិយាយត្រង់» «តាមពិតគ្រប់គ្នាដឹងទាំងពីដំបូងថាវាមិនអាចទៅរួចទេ តែយើងជាអ្នកដទៃបានតត្រូវតែគិត តែគ្មានសិទិ្ធអីទៅថាស្តីរឺបំពានជីវិតផ្ទាល់ខ្លួនគេទេ ម្នាក់ៗសុទ្ធតែមានផលពិបាក តែមួយរយះក្រោយឃើញគាត់ដើរតួរកំសត់រហូត ទាំងដែរម្នាក់នោះគ្មានដឹងរឿងសោះ ពាក្យសំដីផ្ទុយពីការពិត ត្រឹមតែជា fan ដែរចូលចិត្ត តែលូវលែងចូលចិត្តហើយ»។

ក្រោយម្នាក់ៗវែកញែកពីរឿងនេះឥតឈប់ តើអ្នកនាង ឌី សូនីត្តា និងលោក អាឡិច ហ្សូរ៉ា នឹងចេញការបកស្រាយបែបណា ដើម្បីបញ្ចប់ល្ខោនជីវិតគ្រួសារឱ្យមហាជនដឹង? ត្រយងរងចាំការបកស្រាយបន្ថែមទៀតពីសាមីខ្លួនអ្នកទាំងពីរ និងផ្សាយជូននាពេលខាងមុខបន្តទៀត៕

Share.