កណ្តាល ៖ បុរសម្នាក់ជិះម៉ូតូEXCITER បោះពួយល្បឿនលឿនវ៉ាជែងជ្រុលទៅបុកផ្ទប់ជាមួយរថយន្តឡិចសុីសRX300កំពុងបើកច្រាសទិស បណ្តាលឲ្យបែកឆ្អឹងជង្គង់ជាប់ទ្វាររថយន្ត សន្លប់ស្តូក ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ ចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមប្រជាការពារប្រចាំនៅចំណុចខាងល់ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ម៉ាកEXCITER ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-5473 បើកបរល្បឿនលឿន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុវ៉ាជែងរថយន្តខាងមុខចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលបុកផ្ទប់ជាមួយរថយន្តឡិចសុីស RX300 ពណ៌ស្លែ កំពុងបើកពីជើងទៅត្បូង បណ្តាលឲ្យបែកឆ្អឹងជង្គង់ឆ្វេងជាប់ទ្វាររថយន្ត សន្លប់ស្តូក ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តប្រតិបត្តិស្រុកដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយទាំង២ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.