លោកស្រី ធី សុវណ្ណាថា អតីតយុវជនប្រឆាំងដ៏លេចធ្លោ និងដែលក្រោយមកបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងចំណោមមន្រ្តី៦រូបដែលត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។

បើតាមប្រកាស ចុះហត្ថលេខាដោយសម្ដេចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី ធី សុវណ្ណថា ស្ថិតក្នុងលំដាប់អភិបាលរងលេខរៀងចុងក្រោយគេ ដោយសារស្រ្តីក្លាហានក្នុងវិស័យនយោបាយរូបនេះ មានឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ។

ចំណែកអភិបាលរង៥រូបទៀត រួមមានលោក ផុន គឹមឡុង, លោក ស៊ឺង សុផាន់ណា, លោក ជា ហ៊ោ និងលោក ចាន់ គឿយ។ មន្រ្តីប្រុសៗទាំង៥នេះ សុទ្ធតែមានឋាន្តរស័ក្ដិមន្រ្តីបច្ចេកទេសជាន់ខ្ពស់ និងឧត្តមមន្រ្តី ចាប់ពីថ្នាក់លេខ១ ដល់ថ្នាក់លេខ៥។

This image has an empty alt attribute; its file name is image-627-746x1024.png

សូមរម្លឹកថារាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើត ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ពីស្រុកល្វាឯម។ កាលពីថ្ងៃទី៦ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានតែងតាំងលោក ចាន់ តារា ជាអភិបាលក្រុងអរិយក្សត្រ៕

This image has an empty alt attribute; its file name is Thy-Sovantha.jpg

Share.