ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកផ្ទប់រថយន្តPrius កំពុងបត់ឆ្លងផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវហាណូយ ខាងមុខហ្គ្រេនភ្នំពេញ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-3293 ធ្វើដំណើរពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកផ្ទប់ជាមួយរថយន្តPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7410 ដែលបើកពីជើងទៅត្បូង កំពុងបត់ឆ្វេងឆ្លងផ្លូវ ចូលហ្គ្រនភ្នំពេញ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកសាកសពបុរសម្នាក់ពុំទាន់ឃើញសាច់ញាតិ ក៏ត្រូវបានដឹកយកទៅតំកល់ទុកនៅវត្តតាំងកសាងខាងត្បូង រីឯរថយន្តនិងម៉ូតូប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក ៕

Share.