ភ្នំពេញ៖ បុរសម្នាក់បានបែកខួរស្លាប់នៅហ្នឹងកន្លែង ចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈពេលជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមនៅលើចិញ្ចើមផ្លូវចំពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមេសារ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែមុខរបជា ជាងឈើរ ចំណែកនាក់រងរបួសមានឈ្មោះ ធឿន រតនះ ជាងឈើរដូចគ្នា បច្ចុប្បន្នរស់នៅផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បានបើកយកមកចតនៅលើចិញ្ចើមផ្លូវតាំងពីក្បាលព្រលុប ចំណែកឯតៃកុងបានឡើងសម្រាកនៅក្នុងការប៊ីនមុខ មួយសន្ទុះ ក្រោយមកស្រាប់តែមានបុរសរងគ្រោះ២នាក់បានជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JQ-5426 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេងក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុពុំដឹងថាអ្នកបើកម៉ូតូមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅបុកថយន្តកុងតឺន័រដែលចតស្ងៀមចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយអ្នក់បើកម៉ូតូបោកក្បាលផ្ទបនិងរថយន្តបឬកក្បាលដ្លាប់មួយរំពេច ចំណែកឯបុរសរួមដំណើរជាមួយគ្នាអង្គុយពីក្រោយបានបែកក្បាលរងតបួសត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ។ ចំណែកឯរថយន្តកុងតឺន័រវិញបានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចក៏ទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកចំណែកឯសពសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅរថយន្តដឹកសពទៅតម្កល់ទុករងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.