ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ ដែល​កំពុង​តែ​ឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 ​បណ្ដោះអាសន្ន បាន​យក​៣ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង ក្នុង​សប្ដាហ៍​ទី៦ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ក្រុម​អង្គរថាយហ្គឺរ បាន​យក​ឈ្នះ​លើ​ព្រះខ័នរាជស្វាយរៀង ២ទល់១ ខណៈ​គ្រាប់​បាល់​ជ័យជម្នះ​២​គ្រាប់​របស់​ក្រុម​មក​ពី​ខេត្ត​សៀមរាប​ មួយ​​នេះ​រក​បាន​ដោយ​កីឡាករ តាំង ពិសី នៅ​នាទី​ទី១០ និង​កីឡាករ ឡុង ម៉េងហាវ នៅ​នាទី​ទី៧០។ ចំណែក​១គ្រាប់​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង រក​គ្រាប់​បាល់១គ្រាប់​ដោយ​កីឡាករ Robert Lopez Mendy។

សម្រាប់​គូ​ប្រកួត​បន្ទាប់​​នៅ​ថ្ងៃ​ស្អែក​ក្រុម​​អាស៊ីអឺរ៉ុប ប៉ះ​ក្រុម​បឹងកេត នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ អេ.អ៊ី.យូ ស្ពតផាក ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ប៉ះ​ក្រុម​ណាហ្គាវើល នៅ​វេលា​ម៉ោង​ដំណាល​គ្នា​លើ​ទីលាន​កីឡដ្ឋាន​សេវេនអេនជី៕

Telegram-Troryorng
Share.