ភ្នំពេញ ៖ យុវជន ពីរ នាក់ ក្នុង ចំណោម បក្ខពួក ជាច្រើន នាក់ផ្សេង ទៀតត្រូវ បានសមត្ថកិច្ចឃាត់ ខ្លួនបន្ទាប់ពី ធ្វើ សកម្មភាពយកកាំបិត ដេញ កាប់ ប្រហារគ្នាយ៉ាងអនាធិបតេយ្យ ។ ហេតុការណ៍ នេះ បាន កេីតឡេីង កាល ពី វេលាម៉ោង ៩និង៣០នាទី យប់ ថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២៣ត្រង់ ចំណុច ក្បែរ បុរី៩០ តាម បណ្តោយ ផ្លូវ អត់លេខ ក្នុង តំបន់ អភិវឌ្ឍន៍ បឹង កក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ ។

តាមប្រភព ព័ត៌មាន ពី កន្លែង កេីតហេតុ បានឲ្យ ដឹង ថា នៅមុន ពេល កេីតហេតុ គេឃេីញ ក្មេង ស្ទាវ មួយ ក្រុម ជិត១០នាក់ជិះ ម៉ូតូ បួន ទៅ ប្រាំគ្រឿងមិនចាំម៉ាក់ បាន បានជិះ បណ្តេីរ គ្នា ។ លុះដល់ចំណុច កេីតហេតុ ក្មេង ស្ទាវ មួយ ក្រុម នោះ ក៏ បាន ឈប់ ម៉ូតូ ហេីយ បាន ដក កាំបិត បុ័ងតោ និង ដាវ កែ ច្នៃ ចេញ ពី ម៉ូតូ ។ រួចក៏ បាន ស្ទុះ ដេញ កាប់ ប្រហារ ទៅ លេី ក្មេង ស្ទាវ មួយ ក្រុម ទៀត មាន គ្នាតិចជាង ដែល កំពុង អង្គុយ លេង នៅ លេី តាម ផ្លូវ រត់ ប្រសាច ចែក ជេីង គ្នា តែ ដោយ កាប់ មនុស្ស មិន បាន ក៏ បាន កម្ទេច ម៉ូតូ ចំនួន ពីរគ្រឿង បណ្តាល ឲ្យ រង ការ ខូចខាត បង្ក ឲ្យ មាន ការភ្ញាក់ ផ្អើល ដល់ កម្លាំង សន្តិសុខដែល យាម នៅ ក្នុង តំបន់ អភិវឌ្ឍន៍ បឹង កក់ បាន ចេញ ទៅ ជួយ ស្ទាក់ចាប់បាន យុវជន ចំនួន ពីរ នាក់ ដែល ជិះ ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា ស្គុបភី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1JH-8550។ ដកហូត បាន កាំបិត បុ័ង តោមួយ ដេីម និង ដាវ កែច្នៃ មួយដេីម។ ចំណែកឯ បក្ខពួក ផ្សេងទៀត រួមជាមួយ ជនរងគ្រោះ ដែលគេ កាប់ បាន នាំគ្នា ជិះ ម៉ូតូ គេច ខ្លួន បាន ស្រមោល ។ បន្ទាប់ ពី ក៏មាន សមត្ថកិច្ច មូលដ្ឋាន ចុះមក អន្តរាគមន៍ ភ្លាមៗ តែម្ដង ។

បច្ចុប្បន្ន យុវជន ទាំង ពី រ រួម ទាំង វត្ថុ តាំង ត្រូវ បាន សមត្ថកិច្ច នាំយកទៅ សាកសួរ នៅប៉ុស្តិ៍ នគរបាល រដ្ឋបាល ស្រះចក ដេីម្បី កសាង សំណុំ រឿង ចាត់ការ ទៅ តាម និតិវិធីច្បាប់ជាបន្ត ទៀត ៕

អត្ថបទ៖ត្រយងតូច

Share.