គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើពិធីប្រកាសបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ យោងតាមសេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ មានបេក្ខជនពេញសិទ្ធិ៨នាក់ និងបេក្ខជនបម្រុង៨នាក់។

បេក្ខជនពេញសិទ្ធិមានដូចខាងក្រោម៖

១.សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន កើតឆ្នាំ១៩៣៤

២.ឯកឧត្ត​ ជា សុផារ៉ា កើតឆ្នាំ១៩៥២

៣.ឯកឧត្តម វង សូត្រ កើតឆ្នាំ១៩៥៦

៤.ឯកឧត្តម អ៊ាង សុផល្លែត កើតឆ្នាំ១៩៦៩

៥.ឯកឧត្តម ចាយ បូរិន កើតឆ្នាំ១៩៧២

៦.ឯកឧត្តម ឌិត ទីណា កើតឆ្នាំ១៩៧៩

៧.ឯកឧត្តម កែវ ពិសិដ្ឋ កើតឆ្នាំ១៩៦៩

៨.ឯកឧត្តម ឆាយ ឬទ្ធីសែន កើតឆ្នាំ១៩៦៩

បេក្ខជនបម្រុងមានដូចខាងក្រោម៖

១.លោកជំទាវ សាន្ត អារុណ កើតឆ្នាំ១៩៥៣

២.ឯកឧត្តម ម៉ូត យូសះ កើតឆ្នាំ១៩៧២

៣.ឯកឧត្តម យិន ប៊ុនណាង កើតឆ្នាំ១៩៤៨

៤.ឯកឧត្តម សន សារ៉ាណា កើតឆ្នាំ១៩៧២

៥.ឯកឧត្តម ម៉ែន គួន កើតឆ្នាំ១៩៤៩

៦.ឯកឧត្តម ថេង ច័ន្ទសង្វារ កើតឆ្នាំ១៩៧៤

៧.ឯកឧត្តម ធា គ្រុយ កើតឆ្នាំ១៩៤៨

៨.លោកជំទាវ ម៉ាត់ ម៉ារ៉ា កើតឆ្នាំ១៩៦៧

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកការពិនិត្យបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សនយោបាយចំនួន៧ដែលបានមកចុះឈ្មោះ គិតចាប់តាំងពីថ្ងៃចុះឈ្មោះដំបូង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ការចុះឈ្មះនឹងបន្តរហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕

Share.