ភ្នំពេញ៖ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន៧ (ប្រាំពីរ) គណបក្ស។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន ៨ (ប្រាំបី) គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ ដោយបានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន៧ (ប្រាំពីរ) គណបក្ស។

អាចជារូបភាពនៃ 1​ នាក់

គណបក្សនយោបាយដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការមានដូចជា  ១. គណបក្សប្រជាជនកម្ពុជា ដែលមានចំនួន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី/ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ២.គណបក្សយុវជនកម្ពុជា ដែលមានចំនួន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី/ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ៣.គណបក្សខ្មែររួបរួមជាតិ ដែលមានចំនួន ២៥ (ម្ភៃប្រាំ)មណ្ឌលរាជធានី/ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ៤. គណបក្សធម្មាធិបតេយ្យ ដែលមានចំនួន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី/ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ៥.គណបក្សកម្លាំងប្រជាធិបតេយ ដែលមានចំនួន ១២ (ដប់ពីរ) មណ្ឌលរាជធានី ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ៦.គណបក្សសញ្ជាតិកម្ពុជា ដែលមានចំនួន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី/ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ៧.គណបក្សខ្មែរតែមួយ ដែលមានចំនួន ២៥(ម្ភៃប្រាំ) មណ្ឌលរាជធានី/ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

អាចជារូបភាពនៃ 9 នាក់

ដោយឡែក គណបក្សខ្មែរអភិរក្ស នៅខ្វះលក្ខខណ្ឌដែលបានកំណត់ តាមនីតិវិធីតម្រូវឱ្យគណបក្សបំពេញបន្ថែមតាមកំណត់នៃច្បាប់។ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕

អាចជារូបភាពនៃ 1​ នាក់, ការសិក្សា និង អត្ថបទ

អត្ថបទ៖ សង្គម

Share.