កំពង់ស្ពឺ៖ ជនសង្ស័យមួយក្រុមធ្វេីសកម្មភាពអុកឡុកគៀងគរក្មេងៗចូលក្នុងព្រៃប្រេីប្រាស់គ្រឿងញៀន លួចមាន់ឆ្កែសម្ភារៈអ្នកស្រុកបង្កអសន្ដិសុខក្នុងមូលដ្ឋានជាបន្ដបន្ទាប់ នៅចំនុចភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានចាត់តាំងកំលាំងចុះស្រាវជ្រាវកំណត់ មុខសញ្ញាជាក់ស្តែងថ្ងៃអាទិត្យ ៣០ខែមេសាឆ្នាំ២ ០២៣ ម៉ោង២រំលងអធ្រាត្យ កំលាំងឃ្លាំនៅ ព្រៃខា ងកើតភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ រហូតឈានឃាត់មុខសញ្ញាសង្ស័យ ៥នាក់ ទី១. ងិន ដា ប្រុស អាយុ៣៤ឆ្នាំ ។២. សៅ ម៉ាប់ ប្រុស អាយុ២៧ឆ្នាំ។ ៣. នីន អ៉ីត ប្រុស អាយុ១៨ឆ្នាំ។ ៤. ចក់ នុន ប្រុស អាយុ២៨ឆ្នាំ ៥. ជន ថុល ប្រុស អាយុ ៣១ ឆ្នាំ ។

សមត្ថកិច្ច ឆែកឆេររកឃើញម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀនចំនួន២កញ្ចប់ កាំបិតផ្គាក់ ៣ ដើម,ដំបង១កំណត់,កាំភ្លើងខ្យល់១ដើម,អន្ទាក់សំ រា ប់លួចទាក់ឆ្កែចំនួន១គ, ម៉ូតូ០១គ្រឿងម៉ាក C125 ព ណ៍ខ្មៅ ស្លាកលេខភ្នំពេញ1CT.1464 និងឧបករ ណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀ ត។

បច្ចុប្បន្នសមត្ថកិច្ចនៃអធិការដ្ឋានបានសាកសួរបំពេ ញនីតិវិធីកសាងសំណុំរឿងបញ្ជូនមកការិយាល័យ ខេត្ដដេីម្បីចាត់ការតាមច្បាប់៕

This image has an empty alt attribute; its file name is image-21-768x1024.png

អត្ថបទ៖ ចតុមុខ

Share.