មណ្ឌលខេត្តបន្ទាយមានជ័យ មានអាសនៈសភាចំនួន៦។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់បញ្ជីគណបក្ស និងបេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាហើយ។ ក្នុងចំណោមបេក្ខជនពេញសិទ្ធិ១២៥រូបនៅទូទាំងប្រទេស សម្រាប់មណ្ឌលខេត្តបន្ទាយមានជ័យ បេក្ខជនតំណាងរាស្រ្ត ពេញសិទ្ធិ សុទ្ធតែកើតក្នុងអំឡុងឆ្នាំ១៩៥០។

បេក្ខជនពេញសិទ្ធិ៖

១.ឯកឧត្តម កែ​ គឹមយ៉ាន កើតឆ្នាំ១៩៥៥

២.ឯកឧត្តម គោស៊ុំ សារឿត កើតឆ្នាំ១៩៥៦

៣.ឯកឧត្តម អ៊ី ឡុង កើតឆ្នាំ១៩៥៤

៤.លោកជំទាវ នួម សុភ័ណ កើតឆ្នាំ១៩៥៥

៥.ឯកឧត្តម សេរី កុសផល កើតឆ្នាំ១៩៥៣

៦.ឯកឧត្តម ខេង ស៊ុម កើតឆ្នាំ១៩៥៤

បេក្ខជនបម្រុង៖

១.ឯកឧត្តម អាត់ ខែម កើតឆ្នាំ១៩៦០

២.លោកជំទាវ រស់ សុផានី កើតឆ្នាំ១៩៧៤

៣.ឯកឧត្តម លី សារី កើតឆ្នាំ១៩៦៧

៤.ឯកឧត្តម ហ៊ឹល រ៉ាយ៉ា កើតឆ្នាំ១៩៨៦

៥.ឯកឧត្តម កែ សួនសុភាព កើតឆ្នាំ១៩៨៣

៦.លោកជំទាវ មុយ សុខឡែន កើតឆ្នាំ១៩៨៣

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន៩ហើយបានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការចុះបញ្ជីគណបក្ស និងបេក្ខជន នឹងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕

Share.