ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន បន្ទាប់ពីចូលធ្វើសកម្មភាពលួចគ្រឿងអលង្ការ ខ្សែក ខ្សែដៃ នៅចំណុចផ្ទះ៤៤E0 ផ្លូវលេខ២១៩ ក្រុមទី៣៨ ភូមិ១៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០២ ខែឧសភា ឆ្នាំ២០២៣ ។

សង្ស័យឈ្មោះ ឡូន សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣០៧ ផ្លូវក្រុម២០ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះ ឈ្មោះសេង អាន ភេទប្រុស អាយុ៦៩ឆ្នាំ នៅផ្ទះកើតហេតុ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចដកហូតបានម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក់លេខ បាត់ដំបង 1AQ- 8565 ជាមធ្យោបាយរបស់ជនសង្ស័យ ,ទូរស័ព្ទដៃ១គ្រឿងម៉ាក IPhone7Plus, ខ្សែដៃចំនួន០១ខ្សែ,បន្តោងខ្សែកចំនួន០១ និងខ្សែក ចំនួន០១ខ្សែ ជារបស់ជនរងគ្រោះ ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកខ្សែក ខ្សែដៃ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.