បាត់ដំបង ៖ បុរសម្នាក់ធ្លាក់ខ្លួនក្នុងល្បែងគ្រឿងញៀន ផឹកសុីភ្លើតភ្លើន គ្មានស្តាប់ដំបូន្មានឪពុកម្តាយ គ្រាន់តែសន្តីបន្ទោស ស្រាប់តែកើតមុសា ផ្ទុះកំហឹងខឹងក្រោធ ដុតផ្ទះឆេះខ្ទេចគ្មានសល់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន មានឪពុកជាជនរងគ្រោះ ឈ្មោះ គាត សុខ អាយុ ៦១ឆ្នាំ និងឈ្មោះ ណាំ ស្រី អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។ ផ្ទះដែលជនសង្ស័យដុតបំផ្លាញចោល សងពីឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx១១ម៉ែត្រ ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិ ៖ គ្រែឈើបេង ចំនួន០៣ , សាឡុង ចំនួន០៣ , ទូរឈើចំនួន ០២ , តុឈើ ចំនួន០៣ , ម៉ាស៊ីនបោកខោអាវ ចំនួន ០១ គ្រឿង , ទូរទឹកកក ចំនួន០១គ្រឿង , លុយ ចំនួន១០០ដុល្លារ, ខ្សែរក ផ្លាកទីន ចំនួន ០១ ខ្សែរ , ខ្សែរ ដៃផ្លាកទីន ចំនួន ០១ ខ្សែរ និង ខោអាវ កន្ទេល ពូក មុង ភួយ និងសម្ភារៈមួយចំនួនទៀត សរុបប្រមាំ៥មុឺនដុល្លារ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវជាកូនបង្កើត ប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីឪពុកម្តាយស្តីបន្ទោស ស្រាប់តែដុតបំផ្លាញផ្ទះឆេះខ្ទេចគ្មានសល់ ។ ហេតុការណ៍ខាងលើកើតឡើង កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ចំណែកជនសង្ស័យត្រូវបានចាប់ខ្លួននាំទៅអធិការដ្ឋាន ដើម្បីកសាងសំណយំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.