អ្នកធ្វើការងារទាំងរដ្ឋ និង​ឯកជនពាក់ព័ន្ធធនឹងការកកម្ពស់ស្រ្តី តែងតែតាមដាន និងយកចិត្តទុកដាក់ជានិច្ចលើប្រធានបទស្ដីពីស្រ្តីនិងការដឹកនាំ ឬស្រ្តីនិងនយោបាយ។ សម្រាប់ការចុះបញ្ជីបេក្ខជនតំណាងរាស្រ្តនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គណបក្សនយោបាយបានដាក់បេក្ខជនរបស់ខ្លួននៅតាមមណ្ឌលខ្លះក៏បានស្រ្តីច្រើន ខ្លះក៏បានតិច។ យ៉ាងណាក៏ដោយ សម្រាប់មណ្ឌលខេត្តស្វាយរៀង បេក្ខជនជាស្រ្តីមានរហូតដល់ពាក់កណ្ដាលនៃចំនួនបេក្ខជនសរុប ទាំងពេញសិទ្ធិ និងបម្រុង។

បេក្ខជនពេញសិទ្ធិនៃគណបក្សប្រជាជនកម្ពុជាមណ្ឌស្វាយរៀងមានស្រ្តី៣រូប ក្នុងនោះបើរាប់ទាំងបេក្ខជនជាបុរសទៀតរួមមាន៖

១.លោកជំទាវ ម៉ែន សំអន កើតឆ្នាំ១៩៥៣

២.លោកជំទាវ ដួង វណ្ណា កើតឆ្នាំ១៩៥៣

៣.ឯកឧត្តម ជ័យ សុន កើតឆ្នាំ១៩៥៤

៤.ឯកឧត្តម សម តារា កើតឆ្នាំ១៩៦៤

៥.លោកជំទាវ ឯក សុវណ្ណភារៈ កើតឆ្នាំ១៩៦៨

ចំណែកបេក្ខជនបម្រុងវិញ មានស្រ្តី២រូបក្នុងចំណោមបេក្ខជនបម្រុង៥រូប ដូចខាងក្រោម៖

១.ឯកឧត្តម រស់ ផារិទ្ធ កើតឆ្នាំ១៩៧៣

២.លោកជំទាវ ពៅ សុភាព កើតឆ្នាំ១៩៥៩

៣.លោកជំទាវ ប្រាក់ ពុទ្ធី កើតឆ្នាំ១៩៨១

៤.ឯកឧត្តម ប៊ុន សាវ៉ាន់ កើតឆ្នាំ១៩៥១

៥.ឯកឧត្តម ថាច់ រតនា កើតឆ្នាំ១៩៦០

សូមបញ្ជាក់ថា មានគណបក្សនយោបាយចំនួន១០គណបក្សហើយដែលបានចុះបញ្ជីនៅ គ.ជ.ប។ គណបក្សទាំងនោះភាគច្រើនត្រូវបាន គ.ជ.ប ទទួលស្គាល់ និងខ្លះកំពុងពិនិត្យ។ បក្សទាំងនោះរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សខ្មែរអភិរក្ស គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៕

Share.