ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​ដឹកដៃគ្នា​ឡើង​ទៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុងពូល A ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះទាំង ២ប្រកួត​ដូចគ្នា គឺកម្ពុជា ឈ្នះ សិង្ហបុរី និងហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់និង០ ខណ:ឥណ្ដូនេស៊ី ឈ្នះ ហ្វីលីពីន និងសិង្ហបុរី ក្នុងលទ្ធផល ៣សិតទល់និង០ ដូចគ្នា។

ដោយឡែក​សម្រាប់ពូ B វិញ ក្រុមជម្រើសជាតិថៃ នឹង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ថៃ ឈ្នះ ម៉ាឡេស៊ី ៣-០ ឈ្នះ វៀតណាម ៣-១ ខណ:វៀតណា និងម៉ាឡេស៊ី រង់ចាំមើល​ការប្រកួតបន្ទាប់ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​កាន់​ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លទ្ធផលប្រកួត ថ្ងៃទី០៤ ខែឧសភា៖

សម្រាប់​កម្មវិធីប្រកួតបន្តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះមាន៖​ ពូល A ហ្វីលីពីន ប៉ះសិង្ហបុរី, កម្ពុជា ប៉ះឥណ្ឌូនេស៊ី ពូល B មីយ៉ាន់ម៉ា ប៉ះ ថៃ, វៀតណាម ប៉ះ ម៉ាឡេស៊ី ការប្រកួត​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ១២:០០នាទីថ្ងៃត្រងតទៅ នៅពហុកីឡដ្ឋានជាតិ៕

Share.