កម្ពុជា ឈ្នះ​មេដាយមាស និង​មេដាយ​សរុប ច្រើន​ជាង​គេ មុន​ពិធី​បើក​ផ្លូវការ ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី៣២ ខណ:ហ្វីលីពីន លេខ ២ ថៃលេខ ៣ និងឡាន លេខ៤ គិត​ត្រឹម​ចប់ការប្រកួត​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុង​នោះ​មេដាយ​កម្ពុជា ឈ្នះមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៤គ្រឿង សរុបចំនួន ៩គ្រឿង។ ដោយ​ទទួល​បាន​លើកប្រភេទកីឡាមាន​ដូច​ខាង​ក្រោម៖

១. កីឡាករគង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងបុរសជាគូ (Men’s DUO)

២. កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត ដណ្តើម​បាន​មេដាយ​មាស វិញ្ញាសា​សម្តែង​ទ្វាមេគុនព្រលឹងល្បុក្កតោ ផ្នែក​បុរស

៣. កីឡាការិនីគុនល្បុក្កតោ ម៉ៅ លក្ខិណា ដណ្តើម​បាន​មេដាយ​មាស វិញ្ញាសា​សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោ ផ្នែកនារី

៤. កីឡាករគុនល្បុក្កតោ គីម ទិត្យសុវឌ្ឍនៈ ដណ្តើម​បាន​មេដាយ​មាស វិញ្ញាសា​សម្តែង​ទ្វាមេគុន​អាវុធ​ឥតមុខ (ខែលឬស្សី​បុរស)

៥. កីឡា​ការិនី​គុនល្បុក្កតោ យស សញ្ចនា ដណ្តើម​បាន​មេដាយ​មាស វិញ្ញាសា​សម្តែង​ទ្វាមេគុន​ដៃ​ឯកត្តជន​នារី

តារាងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ គិតត្រឹម​ចប់ការប្រកួតថ្ងៃទី ០៤ ខែឧសភា៖

Share.