នៅថ្ងៃទី០៨ ខែឧសភា នេះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង​មាន​ដណ្ដើម​មេដាយ​មាស​ចំនួន ៧២គ្រឿង តើម្ចាស់ផ្ទះកម្ពុជា នឹងបន្តដណ្ដើមបានប៉ុន្មាន?

សាម្រាប់​វី​ញ្ញាសា ដែល​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយមាស​នៅ​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣​នេះ​ មាន​ដូច​ជា៖

  • កីឡាអត្តពលកម្ម មាន ១១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាលោតទឹក មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាហែលទឹក មាន ៦វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាប្រណាំងកង មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាស្នូឃឺ មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាកាយសម្ព័ន្ធ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាការ៉ាត់តេ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាគុនល្បុក្កតោ មាន ១៥វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាបញ្ចសិលា មាន ៦វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាប៉េតង់ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាទូកក្តោង មាន ៩វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡា​សីប៉ាក់តាក្រ មាន ៣វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាសូហ្វតិន្នីស មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាទ្រីយ៉ាត្លុង មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាវ៉ូវីណាម មាន ៧វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាបាល់ទះ ក្នុងសាល មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាបាល់ទាត់លើតុ មាន ៥វិញ្ញាសា ដណ្ដើមមេដាយមាស

តារាងបច្ចុប្បន្នភាពមេដាយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅ ព្រះរាជាណា ចក្រ កម្ពុជា។ គិតត្រឹមម៉ោង ១០:៣០នាទីយប់ ថ្ងៃទី៧ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជា យើងទទួលបាន មេដាយ មាសសរុប២៩មេដាយមាសរួចហើយ ដែលកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី១៕

Share.